រាសីខ្ពស់ត្រដែត ។ ក្នុងពេលនេះដួងរាសីរបស់លោកអ្នកបានងើបខ្ពស់បន្ដិចពិតមែន តែយ៉ាងណាក្នុងថ្ងៃ នេះគួរប្រយ័ត្នប្រយែងរឿងការងារបន្ដិច ពីព្រោះងាយត្រូវរងគ្រោះដោយក្រុមមនុស្សវាយប្រហារណាស់ ។ ចំពោះការប្រកបការងារវិញ លោកអ្នកគួរដោះស្រាយការងារចាស់ឱ្យស្រេចបាច់ជាមុនសិនមុនទទួលការងារថ្មីៗបន្ថែមទៀត ព្រោះថាកិច្ចការថ្មីមិនងាយស្រួលដូចលោកអ្នកគិតទុកនោះទេ ។ អ្នកប្រកបរបររកស៊ីជួញដូរមាន ការបោះជំហានទៅមុខយឺតៗ និងជួបរឿងប្រទាំងប្រទើសច្រើន ។
រីឯបញ្ហាស្នេហាប្រុសស្រី ជួបរឿងអស់សង្ឃឹមនិងនឿយណាយច្រើន ៕
ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្សប្រុស
រាសីខ្ពស់ត្រដែត ។ ក្នុងពេលនេះដួងរាសីរបស់លោកអ្នកបានលោតមកខ្ពស់គួរសមឡើងវិញបន្ដិច ម្ល៉ោះ ហើយធ្វើឱ្យដំណើរជីវិតជួបភាពរលូនល្អប្រពៃ ។ ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងកើតវាលកាលគុម្ព ត្រជាក់ត្រជុំប្រពៃណាស់ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះ គឺលោកអ្នកអាចធ្វើដោយសន្សឹមៗបាន ហើយកុំលោភលន់ចង់បានច្រើនជ្រុល ព្រោះពុំផ្ដល់ផលល្អឡើយ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេម ក្សាន្ដដូចសព្វមួយដង ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ បើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត ៕
ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី
រាសីល្អជាមធ្យម ។ ក្នុងពេលនេះបើមានបញ្ហាអ្វីជាឧបសគ្គដល់ដំណើរជីវិតលោកអ្នកត្រូវអត់ធ្មត់ ព្យាយាមខ្លះទើបប្រសើរ និងមិនត្រូវប្រកាន់ចិត្ដឆេវឆាវឡើយ ពីព្រោះពុំផ្ដល់ផលចំណេញទេ មានតែជះឥទ្ធិពល អាក្រក់នៅពេលក្រោយប៉ុណ្ណោះ ។ ក្រៅពីនេះទាំងស្ដ្រីបុរសត្រូវចងចាំថា មុនធ្វើអ្វីមួយសំខាន់ត្រូវសម្រេចចិត្ដឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះមានទាំងផ្ដល់ផលល្អ និងផលអាក្រក់ដើរទន្ទឹមគ្នាជានិច្ច ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ចំពោះអ្នកជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទ ឯអ្នកជួញឆ្ងាយឱ្យប្រយ័ត្នគ្រោះចាញ់បោកគេ ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រី កុំឈ្លក់វង្វេងរឿងដើរហើរ ប្រយ័ត្នជួបរឿងអាសន្នអន់ក្រណាមួយកើតឡើង ៕
ឆ្នាំថោះ ធាតុឈើ ពង្សមនុស្សស្រី
រាសីស្រុតចុះ ។ ថ្ងៃនេះយីអ៊ុន ដាំក្បាលចុះ ម្ល៉ោះហើយធ្វើឱ្យរាល់ក្ដីបំណងរបស់លោកអ្នកពុំសូវឆ្លើយតប ដូចសេចក្ដីប្រាថ្នាប៉ុន្មានទេ ។ ក្រៅពីនេះការប្រកបការងារសព្វបែបយ៉ាង លោកអ្នកគប្បីប្រយ័ត្នប្រយែងបន្ដិច ព្រោះងាយបង្កកំហុស និងក្រុមមនុស្សចាំតែចាប់កំហុសផ្ចាញ់ផ្ចាលប៉ុណ្ណោះ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ក្នុង ពេលនេះត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវឆាប់ជឿនូវសម្ដីចាក់ដោតពីអ្នកដទៃឡើយមិនដូច្នេះនាំជួបរឿងរ៉ាវមិនចេះចប់កើតឡើង ។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី ។
សេចក្ដីស្នេហាប្រុសស្រី ជួបរឿងបែរខ្នង និងចង់ឈ្នះចាញ់គ្នាច្រើន ៕
ឆ្នាំរោង ធាតុមាស ពង្សទេព្តាប្រុស
រាសីខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកលោតផ្លោះមកប្រសើរឡើងវិញ ដូច្នេះធ្វើឱ្យ សម្បូរទៅដោយភាពចម្រុងចម្រើន និងភាពជោគជ័យដឹកមុខជានិច្ច ។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អពី រឿងការងារអ្វីមួយទៀតផង ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់រស់រវើកដែរ ឯផលកម្រៃទៀតសោត អាចប្រមូលមកផ្ទះវិញយ៉ាងត្រជាក់ចិត្ដ ។ ការធ្វើ ដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេមក្សាន្ដដូចសព្វមួយដង ។
រីឯបញ្ហាស្នេហាប្រុសស្រី មានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ៕
ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្សប្រុស
រាសីល្អជាមធ្យម ។ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះមានភាពរដិបរដុប និងប្រទាំងប្រទើសបន្ដិច ដូច្នេះគួរ មានការអត់ធ្មត់បន្ដិចទើបប្រសើរ ។ ក្រៅពីនេះលោកអ្នកមិនត្រូវត្រចៀកស្រាល ឬឆាប់ជឿក្រុមមនុស្សពេកដែរនាំជួប ផលលំបាកនៅគ្រាក្រោយវិញប៉ុណ្ណោះ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ បញ្ហាប្រាក់កាសបើចង់ខ្ចី ឬទារ កូនបំណុលច្រើន ពុំសូវសម្រេចដូចបំណងទេ គឺចាំបាច់ត្រូវរង់ចាំពេលវេលាជានិច្ច ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេមក្សាន្ដដូចសព្វ មួយដង ។
រីឯបញ្ហាស្នេហាប្រុសស្រី មានទាំងរឿងរ៉ាវរកាំរកូស និងផ្អែមល្ហែម ៕
ឆ្នាំមមី ធាតុភ្លើង ពង្សទេព្តាស្រី
រាសីខ្ពស់ត្រដែត ។ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះបរិបូរណ៍ទៅដោយជោគសិរី ហើយបើចង់ប្រកបកិច្ចការអ្វី មួយមិនថាតូចធំ តែងសម្រេចដូចគាប់បំណងផងដែរ ។ ទាំងស្ដ្រីបុរសក្នុងពេលនេះ ដោយសារឱកាសល្អៗមានច្រើន ដូច្នេះលោកអ្នកត្រូវខិតខំបន្ដិច ហើយត្រូវចងចាំថា ពេលវេលាជាមាសប្រាក់ ធ្វើច្រើនទទួលបានផលច្រើន ។ ចំពោះអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជន លោកអ្នកមានក្រុមមនុស្សអាណិតស្រឡាញ់ និងជួយគាំពារជានិច្ច ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ មានភាពសុខដុមនិងអាចរកផលចំណូលច្រើនគ្រាន់បើ ។
រីឯបញ្ហាស្នេហាប្រុសស្រី មានភាពលូតលាស់និងផ្អែមល្ហែមល្អ ៕
ឆ្នាំមមែ ធាតុមាស ពង្សទេព្តាស្រី
រាសីស្រុតចុះ ។ ក្នុងពេលនេះ បញ្ហាឧបសគ្គនានាអាចធ្វើឱ្យលោកអ្នកដេកមិនលក់បក់មិនល្ហើយបាន ។ ចំពោះ ការរស់នៅលោកអ្នកចូរប្រយ័ត្នគ្រោះចាញ់បោកគេ ឬគ្រោះត្រូវគេចោទប្រកាន់ដោយប្រការណាមួយ ។ អ្នកប្រកបរបររកស៊ីជួញដូរមុនសម្រេចចិត្ដទិញទំនិញអ្វីមួយទុកលក់គួរមានការត្រិះរិះឱ្យបានឆ្ងាយចៀសវាងចំណាយ ទុនទៅហើយ ត្រូវលក់មិនចេញ ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពប៉ុន្មានទេ គួរបន្ថែមការប្រុងប្រយ័ត្ន ។
សេចក្ដីស្នេហាប្រុសស្រី ជួបរឿងរអាក់រអួល និងព្រមទាំងប្រទើសច្រើន ៕
ឆ្នាំវក ធាតុដែក ពង្សយក្សប្រុស
រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះ យីអ៊ុនរបស់លោកអ្នកពុំសូវគាប់ប្រសើរប៉ុន្មានទេ ដូច្នេះគួរប្រយ័ត្នប្រយែង ចំពោះក្រុមមនុស្សប្លែកមុខដែលចូលមកស្និទ្ធស្នាលបន្ដិចទើបប្រសើរ ។ ចំពោះបញ្ហាប្រាក់កាសជួបផលលំបាកច្រើន ព្រោះតែហូរចេញច្រើនជាងហូរចូល ។ អ្នកប្រកបរបររកស៊ីជួញដូរ ទាំងការជួញទីជិតឆ្ងាយពុំសូវផ្ដល់ផលល្អក្នុង ការរកផលចំណូលទេ ពិសេសកើតមានភាពប្រទាំងប្រទើសជាមួយអ្នកនៅជុំវិញខ្លួនទៀតផង ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្ដី បើចង់ធ្វើការជ្រើសរើសគូស្រករមិនល្អទេ ព្រោះ ច្រើនជួបគូកម្មច្រើនជាងគូព្រេង ៕
ឆ្នាំរកា ធាតុដែក ពង្សយក្សប្រុស
រាសីស្រុតចុះ ។ ថ្ងៃនេះនៅជុំវិញខ្លួនលោកអ្នកសម្បូរក្រុមមនុស្ស “ ហុតទឹកសម្លឹងកាក ” និងក្រុមមនុស្សកេងយក ផលប្រយោជន៍ច្រើន ម្ល៉ោះហើយគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា ។ ចំពោះការប្រកបការងារចូរប្រយ័ត្នបញ្ហាឯកសារបន្ដិច ព្រោះងាយទាំងបាត់បង់ និងងាយទាំងចាញ់បោកគេណាស់ ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទី ជិតឆ្ងាយ ការរកផលចំណូលពុំសូវ ចោទជាបញ្ហាទេ តែយ៉ាងណាឱ្យលោកអ្នកប្រយ័ត្នគ្រោះចាញ់បោកគេ ។
រីឯបញ្ហាស្នេហាប្រុសស្រី មានការចាប់កំហុស និងប្រចែប្រច័ណ្ឌច្រើន ៕
ឆ្នាំច ធាតុដី ពង្សយក្សស្រី
រាសីល្អជាមធ្យម ។ ក្នុងពេលនេះដួងរាសីជាមួយបញ្ហាប្រាក់កាសរបស់លោកអ្នកពុំសូវសមដូចប្រកបទេ គឺតែងមានការរាំងស្ទះ និងកើតការរកាំរកូសច្រើន ដូច្នេះរាល់ការចាយវាយគួរមានការប្រយ័ត្នប្រយែង ។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលនៅតែជួបបញ្ហាតែយ៉ាងណា បើលោកអ្នកមានភាពរវាសរវៃមាត់ក ក៏អាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេមក្សាន្ដទាំង ពេលទៅនិងត្រឡប់មកវិញ ។
សេចក្ដីស្នេហាប្រុសស្រី មិនត្រូវចាប់កំហុសគ្នាច្រើនឡើយ ប្រយ័ត្នឈានដល់ការបែកបាក់ ៕
ឆ្នាំកុរ ធាតុទឹក ពង្សមនុស្សស្រី
រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះ លោកអ្នកអាចជួបបញ្ហាប្រទាំងប្រទើសផ្លូវចិត្ដច្រើន ម្ល៉ោះហើយត្រូវចេះអត់ធ្មត់ ខាំមាត់សង្កត់ចិត្ដខ្លះទើបបានសុខ ។ ចំពោះអ្នកប្រកបរបរទីខ្ពស់ដូចជាកម្មករសំណង់ ឬអ្នកឡើងត្នោត ចូរគប្បីមាន ការប្រយ័ត្នប្រយែង ព្រោះងាយរបូតដៃជើងបង្កឱ្យមានរបួសណាស់ដែរ ។ អ្នកប្រកបរបររកស៊ីជួញដូរ ទាំងការជួញទី ជិតឆ្ងាយនៅតែជួបបញ្ហាការរកផលចំណូល តែយ៉ាងណាក៏មានចូលមួយៗគ្រាន់ផ្សើមបំពង់កផង ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្ដី បើចង់ធ្វើការជ្រើសរើសគូស្រករមិនសូវល្អទេ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង ៕