ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

Ads140x100
Ads140x100

គាំទ្រប្រទេសកម្ពុជា ពេលបច្ចុប្បន្ន និងអនាគត

(ថ្ងៃទី 3 មីនា 2013, ម៉ោង 08:25:AM) | ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ក- ក+ | Print

ភ្នំពេញ: ​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អរគុណ​មិត្ត​អ្នក​អាចជា​ច្រើន​ដែល​បានរួម​ចំណែក​យ៉ាង​ល្អ​ប្រពៃ ដើម្បី​ធ្វើអោយ​ខ្ទង់​សារព័ត៌មាន​នេះ​ទទួលបាន​លទ្ធផល​ល្អ​។ ដើម្បី​ធ្វើអោយ​ការផ្លាស់ប្តូ​រមតិ​គ្នា​នេះ​កាន់​តែមាន​តំលៃ​ថែមទៀត ខ្ញុំ​សូមអោយ​គ្រប់គ្នា​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov​។​
​នៅក្នុង​ខ្ទង់​សារព័ត៌​មាននៅ​សប្តាហ៍​នេះ ខ្ញុំ​ចង់​ឆ្លើយ​សំណួរ​ចំនួន ៣ ខុសគ្នា​ដែល​អ្នកអាន​របស់ខ្ញុំ​បាន​ផ្ញើមក​ខ្ញុំ​។ ថ្វីត្បិតតែ​សំណួរ​ទាំង​៣​មាន​លក្ខណៈ​ខុសគ្នា តែ​វា​នេះ​មានការ​ទាក់ទង​គ្នា ពីព្រោះ​វា​ចង្អុល​ទៅលើ​ការគាំទ្រ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​។​

​សំនួរ​ទី​១ ស្តីអំពី​រូបសំណាក​វត្ថុ​បុរាណ​កាលពី​សតវត្សរ៍​ទី​១០ នៃ​អាណាចក្រ​ខ្មែរ ដែល​នៅពេល​ថ្មីៗ​នេះ ត្រូវបាន​កំណត់​ដាក់​ដេញថ្លៃ នៅ​ទីក្រុង New York​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​កង្វល់​ថា រូបសំណាក​នេះ​ប្រហែល​គេ​បាន​លួច​យក​ពី​ប្រាសាទ​កោះ​កេរ នៅ​ឆ្នាំ ១៩៧២​។ ជាការ​ឆ្លើយតប​នឹង​កង្វល់ នេះ មេធាវី​អាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​ក្រុង New York បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត ហើយ​បានដាក់​ពាក្យបណ្តឹង​ក្នុងនាម​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​កំណត់អោយ​ច្បាស់​នូវ​កម្មសិទ្ធិ​ស្របច្បាប់ នៃ​រូបសំណាក​នោះ ហើយ​យក​វា​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គ្មាន​ការពាក់ព័ន្ធ ក្នុង​ការយក​រូបសំណាក​នេះ​ចេញពី​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ ១៩៧២ នោះទេ​។ អ្នក​ដែល​យក​រូបសំណាក​នេះ​ចេញពី​ប្រទេស​កម្ពុជា គឺ​ដើម្បី ប្រយោជន៍​ផ្ទាល់ខ្លួន​របស់គេ​តែប៉ុណ្ណោះ​។ ឥឡូវ​សំនួរ​ស្ថិត​នៅត្រង់ថា តើ​ការយក​រូបសំណាក​នោះ​ចេញពី​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​? បើសិនជា​វា​មិន​ស្របច្បាប់​នោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹងធ្វើ​យ៉ាងណា​អោយមាន​ការយក​រូបសំណាក​នោះ ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។ វា​ជា​បញ្ហា​នៃ​ការលើកកម្ពស់​និតិរដ្ឋ ដែលជា​អ្វីដែល​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​យកចិត្តទុកដាក់​ខ្ពស់​។ ដោយហេតុនេះ ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ដើរតួនាទី​ឈានមុខ ក្នុង​ការជួយ​លើ​ការស៊ើបអង្កេត​របស់​មេ​ធា​វី អាមេរិក​ដែល​កំពុងដំណើរការ​ទៅ​។​

​បុគ្គលិក​ខ្ញុំ ហើយ​និង​ខ្ញុំ​ចាត់ទុក​រឿងនេះ​ជា​អាទិភាព​មួយ ដោយសារ​ហេតុផល​មួយទៀត​ផងដែរ​។ ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​គឺ​អភិរក្ស និង​ការពារ​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​វប្បធម៌ សំរាប់​ប្រជាជន​កម្ពុជា ហេតុ​ដូច្នេះហើយ​បានជា​សហរដ្ឋអាមេរិក​បានផ្តល់​ថវិកា​ដល់​គំរោង​ជាច្រើន ដើម្បី​អភិរក្ស​សម្បត្តិ​វប្បធម៌​ល្បីៗ​នៅ​កម្ពុជា ដែល​រួមមាន​ផងដែរ​នូវ​ការឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ជិត ២ លាន​ដុល្លា​អាមេរិក​ដល់​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ជិត​ប្រាសាទ​អង្គរ​ជាដើម​។​

​សំនួរ​ទី​២ ដែល​ខ្ញុំ​ចង់​ឆ្លើយ​គឺ​ទាក់ទង​នឹង​ការហ្វឹកហ្វឺន និង​គ្រឿង​បរិក្ខា​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុងផ្តល់​ដើម្បី​ជួយ​ប្រទេស​កម្ពុជា អោយមាន​កាន់តែ​មាន​សុវត្ថិភាព​និង​សន្តិសុខ​។ នេះ​គឺជា អទិភាព​ដ៏​សំខាន់​មួយ​សំរាប់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ហើយ​យើង​ធ្វើការ​ងារ​តាម​វិធី​មួយចំនួន​។ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (UXO) គឺជា​ការគំរាមកំហែង​មួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​កុមារ ដែល​មិន​បានដឹង​ជាមុន​នូវ​គ្រឿង​ទាំងនេះ​។ ក្នុង​ការជួយ​បោសសំអាត UXO ដែល​មួយផ្នែកធំ​មាន​បន្សល់ទុក ក្រោម​ទឹក​ក្នុងប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​កំពុង​បណ្តុះបណ្តាល​ក្រុម​អ្នក​មុជទឹក របស់​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) ដែល​នឹង​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក​ប្រកប ដោយ​សុវត្ថិភាព​។ លោកអ្នក​អាច​នឹក​ស្រមៃ​ទៅ​មើ​លពី​ជំនាញ​ដ៏​ត្រឹមត្រូវ ដែល​តម្រូវអោយមាន​សំរាប់​ការងារ​ដ៏​គ្រោះថ្នាក់​ក្នុងការ​បោសសំអាត UXO ក្នុង​បាតទន្លេ​មេគង្គ ដែលមាន​ស្ថានភាព​ស្ទើរតែ​មិនអាច​មើលឃើញ​ទាល់តែសោះ​។ នៅ​សប្តាហ៍​នេះ ខ្ញុំ​មាន​កិត្តិយស​បាន​ចូលរួម​ក្នុង​ពិធី​បញ្ចប់​ការហ្វឹកហ្វឺន​សំរាប់​សិក្ខា កាម​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហើយ​បានដឹង​ពី​បេសកកម្ម​សង្គ្រោះ​ជីវិត និង​មាន​សារៈសំខាន់​របស់គេ​។​
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ថវិកា​ជិត ៥ លាន​ដុល្លា​អាមេរិក ដើម្បី​ជួយ​ផ្នែក​ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​កន្លងទៅនេះ​។ យើង​ធ្វើ​ដូច្នេះ​ពីព្រោះ​វា​ជា​ទង្វើ​ដ៏​ត្រូវ​។ យើង​មានការ​ប្តេជ្ញា​ជួយ​ប្រជាជន​កម្ពុជា និង​កូនចៅ​របស់គេ​អោយ​រស់នៅក្នុង​សេចក្តីសុខ ដោយ​គ្មាន​ការភ័យខ្លាច​ការស្លាប់ ឬ​របួស​ដោយសារ​កាក​សំណល់​នៃ​សង្គ្រាម​កន្លងមក​។ ខ្ញុំ​មាន​មោទនភាព​នឹង​និយាយថា ការជួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ខិតខំ​នេះ កំពុងផ្តល់​លទ្ធផល​វិជ្ជមាន​។ ប្រជាជន​កម្ពុជា​មិន​ត្រឹម​តែមាន​សុវត្ថិភាព​ជាង​មុន ដោយសារ​ការងារ​រប​ស់​អ្នកជំនាញ​ដោះមីន និង យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប៉ុណ្ណោះ​ទេ តែ​តាមរយៈ​ការងារ​នេះ ប្រទេស​កម្ពុជា​ក៏បាន​ក្លាយជា​ប្រទេស​នាំមុខគេ​ផងដែរ ក្នុងការ​ដោះមីន ហើយ​បានរួម​វិភាគទាន​ជា​បុគ្គលិក និង​ជំនាញ​ឯកទេស​ដល់​ប្រតិបត្តិ​ការដោះមីន នៅ​ទូទាំង​សាកលលោក​។ ប្រទេស​កម្ពុជា​គួរតែមាន​មោទនភាព​ចំពោះ​ការងារ​ដោះមីន​របស់ខ្លួន និង​តួនាទី​កាន់តែ​ធំ​ឡើង​របស់ខ្លួន​ជា​ដៃគូ​ដើម្បី​សន្តិភាព សន្តិសុខ និង​វិបុលភាព​។​

​សំនួរ​ទី​៣ ទាក់ទង​នឹង​ការទទួលស្គាល់​ទិវា​នារី​អន្តរជាតិ ថ្ងៃ​៨ មីនា​។ ទិវា​នារី​អន្តរជាតិ​គឺជា​ឱកាស​សំរាប់​អោយ​យើង​ផ្តោតអារម្មណ៍​លើ​ការផ្លាស់ប្តូរ​ចាំបាច់ ដើម្បី​ធានា​អោយ​នារី​មានការ​ចូលរួម​ពេញលេញ​នៅក្នុង​សង្គម​។ លោក​ប្រធានាធិបតី Obama កាលពីពេល​ថ្មីៗ​នេះ បាន​ថ្លែង​សង្កត់​បញ្ហា​នេះ​។ លោក​បាន​មានប្រសាសន៍ថា​
“​ការធ្វើ​យ៉ាងណា​អោយ​ស្ត្រី និង​កុមារី រួមទាំង​អ្នក​ដែល​មិនសូវ​ទទួលបាន​ការគិត​គូរ​ទៅលើ អាច​ចូលរួមបាន​ពេញលេញ​នៅក្នុង​ជីវិត​សាធារណៈ ចាក​ផុតពី​អំពើហិង្សា មានឱកាស​ស្មើគ្នា​ក្នុង​ការទទួល​បានការ​សិក្សាអប់រំ ឱកាស​ផ្នែក​សេដ្ឋកិច្ច និង​ការថែទាំ​សុខភាព​ជួយ​បង្កើន​ការចំរុងចម្រើន​សេដ្ឋកិច្ច​អោយមាន​ជាទូទៅ ព្រម​ជាមួយនឹង​សន្តិសុខ និង​ស្ថេរភាព​នយោបាយ​ផងដែរ​”​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ បាន​ខិតខំ​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ដើម្បី​កែលំអ​ឱកាស​សំរាប់​កុមារី និង​នារី​។ នៅក្នុង​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​បានលើកឡើង​ពី​ការដែល​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​កំពុង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​អោយ​ស្ត្រី​ទទួលបាន​ការសិក្សាអប់រំ មាន​សុខ​ភាពល្អ និង​មានទ្រព្យ​សម្បត្តិ​ច្រើនឡើង​។ គ្រាន់តែ​ក្នុង​សប្តាហ៍​នេះ សារ​ជីវ​កម្ម​វិនិយោគឯកជន​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ភូមិ ដើម្បី​ផុ្ត​ល់​ប្រាក់កម្ចី​ខ្នាតតូច​ដល់​នារី​នៅតាម​ជនបទ​។ ឧទាហរណ៍ កម្មវិធី​ផ្នែក​កសិកម្ម​របស់​យើង​កំពុង​ជួយ​នារី​កម្ពុជា ក្នុងការ​បង្កើន​ប្រាក់ចំណូល​របស់គេ និង​កែលំអ​អាហារ​រូប​ត្ថ​ម្ភ​នៃ​គ្រួសារ​របស់គេ​។ ក្រៅពីនេះ យើង​ជួយ​បង្កើតអោយមាន​ឱកាស​ទ​ទួលបាន​ការសិក្សាអប់រំ​ច្រើនឡើង​សំរាប់​នារី និង​កុមារី​កម្ពុជា ហើយ​តាមរយៈ​ជំនួយ​ផ្នែក​សុខាភិបាល​របស់​យើង យើង​កំពុង​ខិតខំ​កាត់បន្ថយ​ចំនួន​ស្លាប់​របស់​នារី​ក្នុងពេល​ឆ្លងទន្លេ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ក៏មាន​សកម្មភាព​ផងដែរ ក្នុងការ​ការពារ​នារី​ពី​គ្រោះថ្នាក់​នៃ​ការជួញដូរ​មនុស្ស​សំរាប់​បំរើ​ផ្លូវភេទ ឬ​ការជួញដូរ​ពលកម្ម​។ យើង​គាំទ្រ​ការថែទាំ និង​ការផ្តល់​ទី​ជំរក​សំរាប់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការជួញដូរ ដោយ​ផុ្ត​ល់​ការព្យាបាល ការប្រឹក្សា​យោបល់​ផ្លូវច្បាប់ និង​ផ្នែក​ចិត្តសាស្ត្រ​សង្គម អាហារ​បំប៉ន ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សំលៀកបំពាក់​។ ក្រៅពីនេះ យើង​ជួយ​អង្គ​ការដែល​ផ្តល់​សេវា​ច្បាប់​ដល់​ស្ត្រី​រងគ្រោះ​ដោយ​ការរំលោភ​ផ្លូវភេទ អំពើហិង្សា​ក្នុង​គ្រួសារ និង​ការជួញដូរ​មនុស្ស​។​
​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មើលឃើញថា នារី​កម្ពុ​ជាមាន​តួនាទី​ចាំបាច់​ណាស់​ដល់​គ្រួសារ និង​សង្គម​។ នារី​គ្រប់គ្រង​កន្លែង​លក់​ឥ​វ៉ាន់ ធ្វើ​ការងារ​កសិដ្ឋាន និង​គ្រប់គ្រង​មុខ​ជំនួញ​តូចៗ ដោយ​ជា​ញឹកញាប់​មើលថែទាំ​គ្រួសារ និង​កូនតូចៗ ក្នុងពេល​ជាមួយគ្នា​នោះ​។ នារី​ទាំងនេះ​គួរ​ទទួលបាន​តួនាទី​សមស្រប​នៅក្នុង​រដ្ឋាភិបាល សហគមន៍ និង​សង្គម​ទូទៅ​របស់គេ​។ មាន​នារី​កម្ពុជា​កាន់តែ​ច្រើនឡើង​កំពុង​ឈានទៅដល់​មុខតំណែង​កំពូល​ក្នុង​អាជីព​របស់គេ ហើយ​កំពុង​គ្រប់គ្រង​សហគ្រាស​ជំនួញ​ធំៗ​។ យើង​ត្រូវ​ការអោយ​និន្នាការ​នេះ​មាន​ជា​បន្តទៀត​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការដែល​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ខិតខំ​នេះ ហើយ​ខ្ញុំ​សូម​សរសើរ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ធ្វើការ​ដើម្បី​បង្កើន​ចំនួន​តំណាង​របស់​នារី នៅតាម​សាកលវិទ្យាល័យ និង​នៅតាម​វិស័យ​ដទៃៗ​ទៀត​។
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​ចំណែក​យ៉ាងសកម្ម ក្នុង​ការជួយ​ដល់​ដំណើរ​ជឿនលឿន​ទៅមុខ នៅ​កម្ពុជា​។ សំនួរ​ទី​៣ ដែល​ខ្ញុំ​បាន​ឆ្លើយ​មកនេះ ក្នុង​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​នៅ​សប្តាហ៍​នេះ​បានផ្តល់​ឱកាស​អោយ​ខ្ញុំ​គូសបញ្ជាក់​ចំណុច​នេះ​។
​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ដើម្បី​កែលំអ​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ការលើកកម្ពស់​និតិរដ្ឋ​ក្នុងករណី​រូបសំណាក​វត្ថុ​បុរាណ នៃ​ប្រាសាទ​កោះ​កេរ ការបណ្តុះបណ្តាល​ជនជាតិខ្មែរ ក្នុងការ​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការជំរុញ សមភាព​យេនឌ័រ គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះៗ​តែប៉ុណ្ណោះ​នៃ​ការខិតខំ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​។​
​សូម​អរគុណ​ដែល​បាន​ចំណាយពេល​អាន​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​។ សូម​ផ្ញើ​សំនួរ​របស់លោក​អ្នកជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​មក​តាម​អ៊ីម៉េល AskAMBToddPP@state.gov ហើយ​សូម​តាមដាន Blog ដែលមាន​អ​សយ​ដ្ឋា​ន http://blogs.usembassy.gov/todd/៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Kea (1)
  • 15206_508252042571435_1628663280_n
  • Tey5
  • Liza-15
  • 35661_382576535162366_876752218_n

Our Partners