ភ្នំពេញ:
រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើអតីតយុទ្ធជន ដូចជា ការដំឡើងរបបគោលនយោបាយចំនួន ២០ ភាគរយជារៀងរាល់ឆ្នាំ ស្របតាមការដំឡើងបៀវត្សរ៍មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការផ្ដល់សម្បទានដីសង្គមកិច្ចជូនអតីតយុទ្ធជន និងការដាក់ឲ្យដំណើរការនូវបេឡាជាតិអតីតយុទ្ធជន បេឡាឥណទាន បេឡាមរណសង្គ្រោះរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងដាក់ឲ្យអនុវត្តរបបតាមប្រព័ន្ធធនាគារ ។
សមិទ្ធផលការងារខាងលើនេះ ត្រូវបានលើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ២០១២ របស់ក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីស្តីការក្រសួង។ សន្និបាតនោះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពនិវត្តជន ជនបាត់បង់សម្បទានវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក ដែលកំពុងអនុវត្តនាពេលនេះ គឺជាជំហានមួយនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសការបើកផ្ដល់របបតាវកាលិក តាមធនាគារកាណាឌីយ៉ា ដែលកំពុងដាក់ឲ្យអនុវត្តលើកដំបូងនៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០១២ នេះ គឺជាសក្ខីភាពនៃជោគជ័យថ្មីមួយទៀតរបស់ក្រសួងសង្គមកិច្ច។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្នុងឆ្នាំ២០១១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផល ជាច្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសង្គមកិច្ច ក្នុងការលើកកម្ពស់សេវាសុខុមាលភាពសង្គម សម្រាប់ប្រជាជនកម្ពុជា។ ជាក់ស្តែងសេវាសុខុមាលភាពសង្គមសម្រាប់ប្រជាជនក្រីក្រ ងាយរងគ្រោះ កុមារ ជនអនាថា ជនពិការ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយជំងឺអេដស៍ ដោយគ្រោះធម្មជាតិ មនុស្សចាស់ មន្ត្រីរាជការ ស៊ីវិល និងអតីតយុទ្ធជន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់។ ក្នុងនោះ
ភាពងាយរងគ្រោះរបស់ប្រជាជនត្រូវបានកាត់បន្ថយ ហើយការផ្តល់សេវាស្តារនីតិសម្បទា បណ្តុះបណ្តាល និងការធ្វើសមាហរណកម្មទៅសហគមន៍វិញ ក៏ត្រូវបានពង្រីក។
ក្នុងសន្និបាតប្រចាំឆ្នាំនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗ ចំនួន ៦ចំណុច ដែលមន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់អនុវត្តសម្រេចបានជូនជាតិ ដូចជា ១. សេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រ, ២. វិស័យសុខុមាលភាពកុមារ, ៣. វិស័យសុខុមាលភាពជនពិការ, ៤. វិស័យអតីតយុទ្ធជន, ៥. របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និង៦. ក្រសួងបានបង្កើនកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៩៧ ដែលមានគម្រោងកម្មវិធីសរុបជាទឹកប្រាក់ចំនួន ១៧៤លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ទន្ទឹមនឹងការរីកចម្រើនខាងលើនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ឥទ្ធិពលនៃគ្រោះធម្មជាតិ បានបង្កការលំបាកធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ស្ថិតក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ទល់នឹងបញ្ហាខាងលើនេះ ប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានភាពវិជ្ជមាន ព្រមទាំងបានបង្កើតសំណាញ់សុវត្ថិភាពសង្គម សម្រាប់ក្រុមជនងាយរងគ្រោះ ការសង្គ្រោះដល់ជនរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុ។ល៕S

.jpg)