ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប៉ូលិសក្រុងប៉ោយប៉ែត ពង្រឹងការងារសន្តិសុខ សម្រាប់ការបោះឆ្នោត

(ថ្ងៃទី 17 មិថុនា 2013, ម៉ោង 02:46:PM) | ដោយ: សូផុន

ក- ក+ | Print

បន្ទាយមានជ័យ: ​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ មានកា​ប្រជុំ​បូក​សារុប​កា​ងារ នឹង​ពង្រឹង​ផ្នែក​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅមុន​ពេល ពេល​កំពុង និង​ក្រោយ​បោះឆ្នោត​សាកល​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​ខាងមុខនេះ​។​

​លោក​វរសេនីយ៍ អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​លើកឡើងថា កាបោះឆ្នោត​ឈាន​ជិត​ចូល​មកដល់ ចំពោះ​កងកម្លាំង​យើង​ត្រូវ​យកចិត្តទុកដាក់ ពី​សំណាក់​ប្រជាពលរដ្ឋ​អោយ​មែនទែន នឹង​អោយ​យល់​ពី​របៀប​ការពារ​សុវត្ថិភាព​នាពេល​បោះឆ្នោត​ខាងមុខនេះ​។
​កងកម្លាំង​នៅពេល​បោះឆ្នោត ហាម​ដាច់ខាត​កា​គំរាមកំហែង​តាម​រូបភាព​ណាមួយ ដ​ទៅលើ​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​មន្ត្រី សមាជិក​គណបក្សនយោបាយ នៅ​ថ្ងៃ​បោះឆ្នោត ជាពិសេស​អាវុធជាតិផ្ទុះ មិនអាច​អោយមាន​កើតឡើង​ដាច់ខាត នៅ​កំឡុងពេល​បោះឆ្នោត​។

​លោក​វរសេនីយ៍ អ៊ំ សុផល បានដាក់​ផែនការ​សកម្មភាព​ដល់​កម្លាំង​នគរបាល​នៅ​អធិការដ្ឋាន​ក្រុង និង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​៣ គឺ​ប៉ោយប៉ែត​, ផ្សារកណ្ដាល និង​និមិត្ត ត្រូវខិតខំ​បង្កើន​ការទទួលខុសត្រូវ ដើម្បី​ការងារ​បាន​លទ្ធផល និង​មាន​ប្រសិទ្ធភាព​ដែល​ធានា​អោយ​ការជ្រើសរើស​ជ្រើស​អ្នកតំណាងរាស្ត្រ អាណត្តិ​ទី​៥ ខាងមុខនេះ​មាន​បរិយាកាស​ល្អ សេរី យុត្តិធម៌ និង​អាច​ទទួលយកបាន​៕​


Our Partners