ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន វាអាចបណ្តាលឲ្យមានបញ្អាជាច្រើនដូចជា ក្រលៀន ជើងប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្អាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ។
ជំងឺទឹកនោមផ្អែម ប្រភេទទី ២ ត្រូវបានគេជឿថា មានទំនាក់ទំនងយ៉ាងខ្លាំង នឹងបញ្ហាហ្សែន មានន័យថា វាអាចកើតឡើងទាំងគ្រួសារតែម្តង។ មានហ្សែនច្រើនណាស់ ដែលកំពុងតែត្រូវបានគេសិក្សា ហើយក៏មានទំនាក់ទំនង ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ ដែរ។ បើសិនជាអ្នកមានកត្តា ដែលធ្វើឱ្យប្រឈមនឹងជំងឺនេះហើយ យកល្អគួរ តែទៅពិគ្រោះជាមួយគ្រូពេទ្យ អំពីការធ្វើតេស្តរកជំងឺនេះទៅ។
ជាមួយនឹងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែមបានល្អ និងរបៀបរស់នៅផ្តល់សុខភាព បូករួមនឹងការប្រើថ្នាំ បានត្រឹមត្រូវទៀត វាពិតជាអាចឱ្យអ្នកជំងឺ គ្រប់គ្រងជីវិតបានកាន់តែល្អ។
កត្តាប្រឈម នឹងជំងឺទឹក នោមផ្អែម ប្រភេទទី ២ ផ្សេងៗទៀត មានដូចជា ៖
• លើសសម្ពាធឈាម
• លើសកម្រិតជាតិខ្លាញ់ Triglyceride ក្នុងឈាម
• មានជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះ ឬកើតកូនមក មានទម្ងន់ធ្ងន់ជាង ៤ គីឡូក្រាម
• របបអាហារមានជាតិខ្លាញ់ និងកាបូអ៊ីដ្រាតខ្ពស់
• ញ៉ាំស្រាច្រើន
• របៀបរស់នៅ បែបអង្គុយច្រើនជាងដើរ
• កំពុងតែធាត់ជ្រុល
• ករណីសញ្ជាតិដូចជា អាហ្វ្រិកកាត់អាមេរិក ជនជាតិអាមេរិកផ្ទាល់ ជប៉ុនកាត់អាមេរិក
• អាយុកាន់តែច្រើន ប្រឈមនឹងជំងឺទឹកនោមផ្អែម ប្រភេទទី ២ កាន់តែខ្លាំង។ ការប្រឈមនឹងជំងឺទឹកនោមផ្អែម ប្រភេទទី ២ ចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់នោះ គឺនៅអាយុ ៤៥ ឆ្នាំ និង ក្រោយអាយុ ៦៥ឆ្នាំ៕ សុភ័ក្ត្រ
ប្រភព៖ Health & wikipedia