ការស្រាវជ្រាវមួយព្រមានឪពុកម្តាយមិនត្រូវឲ្យកូនផឹកទឹកផ្លែឈើនៅពេលព្រឹក ព្រោះអាចធ្វើឲ្យកើនហានិភ័យធាត់ ។
តាមពួកអ្នកស្រាវជ្រាវ ក្មេងផឹកទឹកផ្លែឈើ១កែវនៅពេលព្រឹក មានហានិភ័យលើសទម្ងន់ខ្ពស់ជាង ១,៥ ដង ក្មេងមិនផឹក ។ បន្ថែមលើនោះ ការបោះបង់មិនបរិភោគអាហារពេលព្រឹក ក៏អាចបណ្តាលឲ្យឡើងទម្ងន់ ដោយសារក្មេងនឹងបរិភោគចំណីកំប៉ិកកំប៉ុកច្រើនជាងក្នុងថ្ងៃ ។
ទោះបីទឹកផ្លែឈើតែងត្រូវបានលក់ទូទៅលើទីផ្សារ និងត្រូវបានចាត់ទុកជាជម្រើសត្រឹមត្រូវ តែវាមានបរិមាណស្ករ និងកាឡូរីខ្ពស់ ។
ការស្រាវជ្រាវបង្ហាញថា ទឹកផ្លែឈើ១កែវ ចំណុះ 350 ml អាចផ្ទុកស្ករដល់ទៅ ៩ ស្លាបព្រាកាហ្វេ និងមិនប៉ូវដូចផ្លែឈើពុំទាន់កែច្នៃ ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ក្មេងដែលផឹកទឹកនៅពេលព្រឹក មានហានិភ័យលើសទម្ងន់, ធាត់តិចជាង ៤០% ហើយក្មេងដែលបរិភាគអាហារព្រឹកមានទម្ងន់មធ្យមស្រាលជាង 3 kg ប្រៀបនឹងក្មេងមិនបរិភោគ ។
ពួកអ្នកស្រាវជ្រាវទូន្មានអាណាព្យាបាលគួរបន្ថយបរិមាណស្ករប្រើប្រាស់របស់ក្មេងនៅពេលព្រឹក ។
ពួកជំនាញការក៏ព្រមានក្មេងដែលដែលធាត់នឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ , ជំងឺបេះដូង និងមហារីកខ្ពស់ជាង ។
«ទឹកផ្លែឈើមិនអាក្រក់ទាំងស្រុងទេ តែជាតិសរសៃក្នុងផ្លែឈើបានត្រូវកម្ចាត់ចេញ ហើយដោយហេតុនេះ វាប្រមូលផ្តុំស្ករច្រើនជាង», អ្នកស្រាវជ្រាវឲ្យដឹង ៕លីសា