Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកឃ្មុំ​ល្អ​បំផុត​, តែ​វា​កាន់តែ​ល្អ​ដល់​កំពូល​ប្រសិន​ទទួលទាន​នៅពេល​វេលា ៥ នេះ​

​អ្នកមាន​ដឹង​ទេ​ថា ពេលវេលា​ទទួលទាន​ទឹកឃ្មុំ​ផ្សេងៗ​គ្នា​គឺ​នាំមក​នូវ​ផលប្រយោជន៍​មិន​ដូចគ្នា​ឡើយ ។​

. ពេលព្រឹក​៖ សម្អាត​ក្រពះ​, ជួយ​ឲ្យ​មាន​កម្លាំង​

​ប្រសិន​ទទួលទាន​ទឹកឃ្មុំ​នៅពេល​ព្រឹក​ជាប្រចាំ អ្នកនឹង​ឃើញថា​ខ្លួន​បន្ទោបង់​ទៀងទាត់​រាល់ថ្ងៃ ។ នោះ​គឺ​អាស្រ័យ​ដោយ​ទឹកឃ្មុំ​ជួយ​សម្អាត​ក្រពះ ទន្ទឹម​នោះ​ជួយ​រាងកាយ​កម្ចាត់​ជាតិពុល ។​

​ថាមពល​បង្កើត​ដោយ​ទឹកឃ្មុំ​ខ្ពស់ជាង ៥ ដង ប្រៀប​នឹង​ទឹកដោះគោ ហេតុនេះ​នឹង​ឆាប់​កម្ចាត់​ចោល​អារម្មណ៍​នឿយហត់ ស្មារតី​ក៏​ភ្លឺស្វាង និង​សកម្ម​ជាង ។​

. ពេល​រសៀល​៖ ជួយ​រាងកាយ​ពោរពេញ​ដោយ​ថាមពល​
​ពេល​រសៀល​ក៏​ជា​ពេលវេលា​ដែល​រាងកាយ​អស់កម្លាំង​បំផុត និង «​ទាមទារ​» ប្រើប្រាស់​ថាមពល​យ៉ាង​ធំ ។ ទទួលទាន​តែ​ទឹកឃ្មុំ​មួយ​កែវ​នៅពេលនេះ នឹង​ជួយ​បំពេញ​ថាមពល​សម្រាប់​សកម្មភាព ២ ទៅ ម៉ោង​បន្ទាប់​ទៀត ។​

. ពេលយប់​៖ ជំនួយ​ដំណេក និង​រម្ងាប់​អារម្មណ៍​
​ទឹកឃ្មុំ​, ស្ករ​, វីតាមីន អាច​សម្រួល​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​, បន្ថយ​អារម្មណ៍​តានតឹង​, ជំរុញ​ដំណេក​ឲ្យ​លក់​ស្រួល ។ ទទួលទាន​ទឹកឃ្មុំ​មុន​ចូល​គេង អាចជួយ​អ្នក​បន្ថយ​ភាព​តានតឹង និង​កែប្រែ​គុណភាព​ដំណេក​ឲ្យ​ប្រសើរឡើង ។​

. ក្រោយ​ពេលបាយ​៖ ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​
​ក្រោយ​ពេលបាយ ពិសេស​ក្រោយពេល​បរិភោគ​ឆ្អែត​, មុខងារ​រំលាយ​អាហារ​របស់​ក្រពះ ងាយ​ត្រូវ​ថមថយ​, បន្ទោបង់​លំបាក ។​

​ទទួលទាន​ទឹកឃ្មុំ ១ ទៅ​២ ម៉ោង​ក្រោយ​បាយ នឹង​ជួយ​បង្កើន​តួនាទី​របស់​ជាតិ​រំអិល​ពោះវៀន ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ «​ស្រាល​ពោះ​» ជាង ។​

. មុន​បាយ -​ទប់ស្កាត់​អាស៊ីត​ក្រពះ​
​មុន​បាយ​កន្លះ​ម៉ោង ទទួលទាន​ទឹកឃ្មុំ​១​កែវ អាច​រារាំង​អាស៊ីត​ក្រពះ ។ ចំពោះ​អ្នក​រលាក​ដំបៅ​ក្រពះ នោះ​ទទួលទាន​ទឹកឃ្មុំ​ឧណ្ហៗ​រាល់ថ្ងៃ (១០ ml ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅ​១​កែវ​) ក្រោយ​១​រយៈពេល ស្ថានភាព​រលាក​នឹង​ថយចុះ​យ៉ាងច្រើន និង​ថែមទាំង​អាចជា​ទាំងស្រុង ៕ លីសា​

×