Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ភ្នំស្រុក និង​ព្រះនេត្រព្រះ សុំ​ដោះស្រាយ​រឿង​ទឹក ស្រូវ លូ ផ្លូវ ស្ពាន សាលារៀន ..​នៅ​សហគមន៍​

បន្ទាយមានជ័យ ៖ ពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ភ្នំស្រុក​និង​ព្រះនេត្រព្រះ​សុំ​ដោះស្រាយ​រឿង​ទឹក ស្រូវ លូ ផ្លូវ ស្ពាន សាលារៀន ..​នៅ​សហគមន៍​។ នេះ​បើតាម​ពួកគាត់​សួរ ស្នើសុំ​និង​សំណូមពរ​ដោះស្រាយ​ពី​មន្ត្រី​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​លើក​ទី​១ សម្រាប់​ឆ្នាំនេះ​ដែល​រៀបចំ​ធ្វើ​នៅ​វត្ត​ព្រៃ​មាន់​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នៃ​២០១៧ ។​

​លោក អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ពី​ខ្លឹមសារ​នៃ​ស​មិ​ទ្ថ​ផល​សម្រេចបាន​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​ក្នុង​ឆ្នាំ​២០១៧​កន្លងមក និង​សកម្មភាព​អាទិភាព​របស់​រដ្ឋបាល​ខេត្ត​នោ​ឆ្នាំ​២០១៨​ខាងមុខ​ដែល​ឆ្លុះបញ្ចាំង​ការរីកចម្រើន​របស់រ​ដ្ឋ​បាល​ខេត្ត​ក្នុង​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព សុខភាព របស់​ពលរដ្ឋ​និង​ការរីកចម្រើន​ក្នុង​ខេត្ត​។​

​ក្នុង​វេទិកា​បានទទួល​នូវ​ការបញ្ចេញមតិ​តាម​ទម្រង់​អភិបាលកិច្ច​ល្អ​និង​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​សមាជិក​មួយចំនួន​ក្នុងចំណោម​អ្នកចូលរួម​វេទិកា​ជិត​៤០០​នាក់ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ភូមិ មន្ត្រី​ក្រុមប្រឹក្សា​និង​មេឃុំ ពលរដ្ឋ អាចារ្យ ពលរដ្ឋ​ទូទៅ បានលើកឡើង​សួរ​និង​សំ​ុ​ដំណោះស្រាយ​លើ​ទុក្ខ​កង្វល់ បញ្ហា​ប្រឈម​សំណូមពរ​របស់​ពលរ​ដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​។​

ក្នុងនោះ​ភាគច្រើន​លើកឡើង​ពី​បញ្ហា​ធារទឹក​ពោះ​អាង​និង​ប្រឡាយ​នៃ​អាង​ត្រពាំងថ្ម​ដែល​ប​ង្ល​លិច​ស្រូវ​កសិករ​ព្រោះ​មិន​ព្រម​បើក​បន្ធូរ​ទឹក​។​បញ្ហា​តម្លៃ​កសិករ​ដែលមាន​ហាងឆេង​ល្អ​ជាង​ឆ្នាំមុនៗ​ព្រោះតែ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ សមត្ថកិច្ច​ផ្នែក​ឯកជន​ពាក់ព័ន្ធ​បាន​ដោះស្រាយ​ដោយ​ទម្លាក់​លុយ​ទិញស្រូវ​កុំអោយ​ឈ្មួញ​បង្អាប់ថ្លៃ​ផង ពិសេស​ទីផ្សារ​អន្តរជាតិ​ស្រូវ អង្ករ​បាន​ឡើងថ្លៃ​ល្អ​។​

​ហើយ​សម្រាប់​ស្រាល​ដើមរដូវ​វស្សា​បាន​ប្រមូល​រួចរាល់​។​ស្រូវកណ្តាល​(​ស្រូវវស្សា​)​បាន​នឹង​កំពុង​បន្ត​ប្រមូល ហើយ​ដែល​បាន​ទិន្នផល​ក៏​ល្អ តម្លៃ​ក៏​ល្អ​ជាង​ឆ្នាំកន្លងមក​។​ហើយ​មុននេះ​និង​ពេលនេះ កសិករ​បាន​នឹង​កំពុង​ត្រៀម​ប្រមូល​ផល​ស្រូវធ្ងន់​(​ស្រូវវស្សា​) និង​បាន​នឹង​កំពុង​ភ្ជួរ​រាស់ សាបព្រោះ​ធ្វើ​ស្រូវប្រាំង​ចុងរដូវ​វស្សា ដែលជា​ការធ្វើ​ស្រូវ​លើក​ទី​៣​ក្នុង​រាល់ៗ​ឆ្នាំ​។​

​ក្រៅពីនោះ មាន​សំណូមពរ​ពី​ការកសាង​លូ ស្ពាន ផ្លូវលំ​ជនបទ ផ្លូវ​ទៅ​វាល់​ស្រែចម្ការ ផ្លូវចេញចូល​ភូមិ ស្នើ​ដោះស្រាយ​ទំនាស់​ដីធ្លី​. បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព បញ្ហា​ជីវភាព …​ពោលគឺ​មាន​៥១​បញ្ហា​ប្រ​ឈ​និង​សំណូមពរ ។​ក្នុងនោះ​ឆ្លើយបំភ្លឺ​រួច ៣៧ នៅសល់​១៤ ត្រុ​វយ​ក​ទោ​ប្រជុំពិភាក្សា​ដ​ដោះស្រាយ​តាម​ក្រោយ​។​

​លោក អ៊ី ឡុង សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ជំនួសមុខ​លោក អ៊ុង អឿន ប្រធាន​បាន​ថ្លៃ​ង​បិទ​វេទិកា​នោះ​ថា ៖ ក្រុមប្រឹក្សា​ខេត្ត​បាន​ប្រជុំ និង​បន្ត​ជម្រុញ​អោយ​គណ​អភិបាលខេត្ត​រួមជាមួយ​ម​ន្ទិ​រ អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ជម្រុញ​និង​មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ជា​អាទិភាព យើង​នឹងដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធី​វិនិយោគ ៣ ឆ្នាំ រំកិល​របស់​ក្រុមប្រឹក្សា​ដើម្បី​ឆ្លើយតប​សំដៅ​លើកកម្ពស់​គុណភាព​សេវា​និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​អោយ​កាន់តែ​ប្រសើរឡើង​៕ ដោយ ៖ បន្ទាយ

×