Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​អាច​នឹង​មាន​ជំងឺថ្លើម​ប្រភេទ C បើ​មាន​រោគសញ្ញា​ទាំងនេះ​

​ជំងឺថ្លើម​ប្រភេទ​ស៊ី (hepatitis C) គឺជា​ឈ្មោះ​វីរុស​ដែល​ធ្វើឲ្យ​ថ្លើម​របស់​លោក​អ្នក​ឈឺ​ ។ ការ​ផឹកស្រា​ច្រើន​ពេក ការប្រើ​ថ្នាំញៀន ជាតិ​គីមី​​មួយ​ចំនួន និង​វីរុស​ខ្លះ​ឯ​ទៀត​ក៏​អាច​បង្ក​ឲ្យមាន​ជំងឺ​នេះ​ដែរ​។​

​បើ​យោង​ទៅតាម Centers of Disease Control and Prevention (CDC) បានឲ្យដឹងថា ចំនួន​អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មាន​រហូត​ដល់ ៨០​ភាគរយ​ហើយ​ដែល​មិន​ឃើញ​កើតចេញ​ជា​រោគសញ្ញា ។ ស្ថិត​ក្នុង​ករណី​ខ្លះ អ្នកជំងឺ​អាច​នឹង​មាន​រោគសញ្ញា​មិនយូរ​ឡើយ​ក្រោយពី​ឆ្លង​ជំងឺ​នេះ​រួច​។​

​រោគសញ្ញា​ទាំងនេះ​អាច​មាន​លក្ខណៈ​តិចតួច ឬ​ខ្លាំងក្លា​ដែល​មាន​ដូចជា​ ៖
• ក្តៅខ្លួន​

• មាន​អារម្មណ៍​អស់កម្លាំង​

• មិន​ឃ្លាន​អាហារ​

បើសិន​​អ្នក​កើត​ជា​រោគសញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ភ្លាម​ក្រោយពី​ឆ្លង​រួច វា​អាច​នឹង​មាន​អាការៈដូចជា ​៖

• ច​ង្អោ ឬ​ក្អួត​

• ឈឺចាប់​ក្នុង​ក្រពះ​

• ឈឺ​សន្លាក់ ឬ​សាច់ដុំ​

• មាន​ភាព​មិន​ធម្មតា​ក្នុង​ទឹកនោម ឬ​ការ​បន្ទោបង់​

• ភ្នែក ឬ​ស្បែក​ទៅ​ជា​លឿង​

​រោគសញ្ញា​ភ្លាមៗ​ភាគច្រើន​ទំនងជា​កើតឡើង​នៅ​ជុំវិញ ៦ ទៅ​៧​សប្តាហ៍​ក្រោយពី​ប៉ះពាល់​នឹង​វីរុស​នេះ​រួច​។​

​ខណៈពេលដែល អ្នកជំងឺ​ខ្លះ​អាច​នឹង​មាន​រោគសញ្ញា​របស់​វា​នៅ​រយៈពេល ២​សប្តាហ៍​ក្រោយ​ឆ្លង អ្នកខ្លះ​ទៀត​អាច​នឹង​មាន​អាការៈ​នេះ​យូរណាស់​។ វា​អាច​នឹង​ស៊ី​ពេល​រហូតដល់ ៦​ខែ ទៅ​១០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ឯណោះ​។ អាការៈ​បែប​នេះ​ហើយ​ដែល​ជា​ហេតុ​នាំឲ្យ​ធ្វើឲ្យ​ថ្លើម​ខូច​បាន​៕ សុភ័ក្ត្រ

​ប្រភព​៖ healthline​

×