Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែ​ត្រប់​ស្វាយ​ផ្តល់ផលប្រយោជន៍អ្វី បានជា​ជន​ជាតិ​ជប៉ុន​ចូលចិត្ត​បរិភោគ និង​បរិភោគ​យ៉ាងច្រើន​?

តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ ក្នុងចំណោម​ពពួក​បន្លែ នោះ​ត្រប់​ស្វាយ​ឈរ​លំដាប់​ទី​១ អំពី​ផលប្រយោជន៍​សុខភាព

​ដំបូងបង្អស់ វា​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ហេតុនេះ​ឥទ្ធិពល​ដល់​សរសៃឈាម​ចិញ្ចឹម​បំប៉ន​បេះដូង ជួយ​ការពារ​សរីរាង្គ​ប្រឆាំង​ទប់ទល់​ជំងឺ​បេះដូង ។ បរិភោគ​ត្រប់​ស្វាយ​ជាប្រចាំ​ជួយ​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃឈាម អាស្រ័យ​ដោយ​បរិមាណ​វីតាមីន K ដ៏​ខ្ពស់​នៅក្នុង​នោះ ។​

​ការស្រាវជ្រាវ​ដំណើរការ​នៅ​បារាំង ក្នុង​រយៈពេល ១០ ឆ្នាំ កន្លងទៅ បាន​បង្ហាញថា ត្រប់​ស្វាយ​អាចធ្វើ​ឲ្យ​ថយចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​សរីរាង្គ (​ប៉ុន្តែ​មិនត្រូវ​ចម្អិន​ក្នុង​សីតុណ្ហភាព​លើស ២០០ អង្សា​សេ​) ។ ក្រៅពីនេះ​សាច់​ត្រប់​ផ្ទុក​ពេញ​ទៅដោយ flavonoid សំខាន់ៗ អាចជួយ​ស្ថិរភាព​សម្ពាធ​ឈាម និង​បន្ថយ​ភាព​តានតឹង ។​

​ក្នុង​ច្រើន​សតវត្សរ៍ ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​ត្រប់​ស្វាយ ដើម្បី​គ្រប់គ្រង​រោគសញ្ញា​របស់​ជំងឺ​ទឹកនោមផ្អែម ហើយ​ការស្រាវជ្រាវ​ថ្មីៗ​នេះ សុទ្ធតែ​អះអាង​តួនាទី​នេះ​របស់​ត្រប់​ស្វាយ ។​

​ត្រប់​ស្វាយ​ផ្ទុក​កាឡូរី​យ៉ាង​ទាប​, មិន​ផ្ទុក​ជាតិ​ខ្លាញ់ និង​មាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់ ។ បរិភោគ​ត្រប់​ស្វាយ​ជាប្រចាំ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សកម្មភាព​ធម្មតា​, ការពារ​រោគ​ទល់លាមក និង​អាច​បញ្ចៀស​ជំងឺមហារីក​ពោះវៀនធំ ។​

​សម្បក​ត្រប់​សម្បូរ​សារជាតិ Phytonut អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​បរិមាណ​ចរាចរ​ឈាម​រត់​ចូល​ខួរក្បាល ហេតុនេះ ពេល​បរិភោគ អ្នក​មិនគួរ​ចិត្ត​សម្បក​ត្រប់​ចោល ៕ សូ​យ​ន​

×