ក្រូចឆ្មារល្អសម្រាប់សុខភាព អាស្រ័យដោយ វាសម្បូរវីតាមីនពិសេស គឺវីតាមីន C ។ ប្រើប្រាស់ក្រូចឆ្មារសមល្មម អាចជួយបង្កើនគុណភាពស្បែក, ជំនួយរំលាយអាហារ ។ ប៉ុន្តែ ប្រសិនប្រើប្រាស់ច្រើនពេក វាអាចបង្កជាគ្រោះថ្នាក់ដូចខាងក្រោមនេះ។
. ដំបៅក្រពះ
ប្រើប្រាស់ក្រូចឆ្មារ អាចធ្វើឲ្យកើនបរិមាណអាស៊ីតលើស, លទ្ធផលគឺបង្កជាដំបៅក្រពះនៅកម្រិតស្រាល ឬ ធ្ងន់ ។
. ច្រាលអាស៊ីតក្រពះ បំពង់អាហារ (GERD)
GERD ជាជំងឺមួយផ្សេងពាក់ព័ន្ធដល់ផ្លូវរំលាយអាហារ ។ ចង់ក្អួត, ក្អួត, ឈឺទ្រូង និងដំបៅបំពង់ក ជារោគសញ្ញាទូទៅមួយចំនួនរបស់ជំងឺ ។ ប្រើប្រាស់ក្រូចឆ្មារច្រើនអាចបង្កជាជំងឺនេះ ។
. បត់ជើងតូចជាប្រចាំ
ទោះបីសម្បូរវីតាមីន C, ក្រូចឆ្មារតែងបង្កឲ្យបត់ជើងតូចជាប្រចាំប្រសិនប្រើច្រើន ។ ផ្តើមពីនោះ អាចបណ្តាលឲ្យបាត់បង់ជាតិទឹក ។
. ឈឺមួយចំហៀងក្បាល
ការស្រាវជ្រាវជាច្រើនបង្ហាញថា ប្រើប្រាស់ក្រូចឆ្មារច្រើនអាចនាំដល់ការឈឺ១ចំហៀងក្បាល ។ មូលហេតុ គឺអាស៊ីតអាមីន Lyramine មានក្នុងក្រូចឆ្មារយ៉ាងច្រើន ។ លើសអាស៊ីតអាមីននេះ ធ្វើឲ្យឈាមហូរភ្លាមៗទៅខួរក្បាល នាំឲ្យមានអាការៈឈឺ១ចំហៀងក្បាល ។
. ក្រួសតម្រងនោម
សំបកក្រូចឆ្មារក៏ត្រូវបានប្រើទូលំទូលាយក្នុងការចម្អិនម្ហូប ហើយដោយអចេតនា វាអាចនាំដល់ក្រួសតម្រងនោម ។ នោះគឺដោយសារបរិមាណ Oxalat ក្នុងសម្បកក្រូចឆ្មារ ។
. បញ្ហាសុខភាពមាត់ឆ្មេញ
ក្រូចឆ្មារអាចបង្កឲ្យសឹកឆ្មេញ ដោយសារអាស៊ីតស៊ីទ្រិក និងអាស៊ីត ascorbic មានក្នុងក្រូចឆ្មារ ។ អាស៊ីតទាំងនេះរួមនឹងបរិមាណស្ករធម្មជាតិមានក្នុងក្រូចឆ្មារ អាចងាយនាំដល់បញ្ហាសុខភាពមាត់ឆ្មេញដូចជាដង្កូវស៊ីឆ្មេញ ៕ លីសា