Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាមជ្រូក​មាន​ប្រយោជន៍​ចំពោះ​សុខភាព តែម​នុស្ស​៣​ក្រុម​នេះ មិនគួរ​ទទួលទាន​

​ទោះបី​គ្រឿងក្នុង​សត្វ ពិសេស​របស់​សត្វ​ជ្រូក មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់ តែ​យើង​ក៏​មិនអាច​បដិសេធ​ពី​ផលប្រយោជន៍​របស់​ឈាមជ្រូក​ចំពោះ​សុខភាព​។​

​តាម​ការស្រាវជ្រាវ បរិមាណ​ប្រូតេអ៊ីន​ក្នុង​ឈាមជ្រូក​មាន​ប្រមាណ ៧៤% ស្មើ​៤​ដង​ប្រៀប​នឹង​សាច់​, ៥​ដង ប្រៀប​នឹង​ស៊ុតមាន់ ។ ក្នុង​១០០​ក្រាម​ឈាមជ្រូក​មាន​ដល់ ១៦ ក្រាម​ប្រូតេអ៊ីន ខ្ពស់ជាង​សាច់គោ​និង​សាច់ជ្រូក​សុទ្ធ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ដោយសារ​ផ្ទុក​បរិមាណ​អាស៊ីត​អាមីន ស្រដៀង​ដូច​ក្នុង​សរីរាង្គ​មនុស្ស ហេតុនេះ​ឈាមជ្រូក​ងាយ​ត្រូវបាន​ស្រូបយក​និង​រំលាយ ។​

. គុណប្រយោជន៍​របស់​ឈាមជ្រូក​
– ទប់ស្កាត់​ខ្វះ​ឈាម​៖ ដោយសារ​ឈាមជ្រូក​មាន​ផ្ទុក​បរិមាណ​ដែក​ខ្ពស់ និង​ងាយ​ស្រូបយក ហេតុនេះ​វា​ត្រូវបាន​ចាត់ទុកជា​ប្រភព​បំពេញ​ជាតិ​ដែក​ធម្មជាតិ ជួយ​បង្ការ​ជំងឺ​ខ្វះ​ឈាម ។ អាហារ​ដ៏​ថោក​នេះ​ល្អជា​ពិសេស​សម្រាប់​ការរីកចម្រើន​របស់​ក្មេង​តូចៗ​, ស្ត្រី​មានគភ៌ និង​ក្រោយពេល​សម្រាល ។​

– ព្យាបាល​សះ​មុខរបួស​៖ តាម​ការស្រាវជ្រាវ ក្នុង​ឈាមជ្រូក​មាន​ផ្ទុក​សារជាតិ​មួយ​អាច​កម្ចាត់​ចោល​ពពួក​កោសិកា​រលួយ​, កោសិកា​ត្រូវរបួស ក៏​ដូច​រុញ​ឲ្យ​របួស​ឆាប់​សះ ។ ក្រៅពីនេះ ក្នុង​ឈាមជ្រូក​មាន​វីតាមីន K ជំរុញ​ឲ្យ​ឈាមកក​លឿន​ជាង ។​

– ប្រឆាំង​ភាព​ចាស់​៖ មាន​វីតាមីន​ជាច្រើន​នៅក្នុង​ឈាមជ្រូក​, អាចជួយ​ឲ្យ​ស្បែក​ស្អាត ក្មេង​ជាង​វ័យ ។ ទន្ទឹម​នោះ ក្នុង​ឈាមជ្រូក​សម្បូរ photpholipit ជួយ​ពន្យារ​ភាព​ចាស់ ជួយ​ដល់​កោសិកា​សរសៃប្រសាទ ។ មនុស្ស​ចាស់ អ្នកជំងឺ Alzheimer គួរ​បរិភោគ​ឈាមជ្រូក​ឲ្យ​បាន​ច្រើន ។​

– ជំនួយ​បញ្ចុះទម្ងន់​៖ ចំពោះ​អ្នក​កំពុង​មានបំណង​សម្រក​ទម្ងន់ នោះ​ឈាមជ្រូក​ជា​អាហារ​មួយ​ដ៏​ល្អ ។ ព្រោះ​មិន​ត្រឹម​តែមាន​តម្លៃថោក តែ​វា​នៅ​សម្បូរ​ជាតិ​ដែក អាច​ទប់ស្កាត់​ការខ្វះ​ឈាម​សម្រាប់​អ្នក​កំពុង​បរិភោគ​តម ។​

. អ្នក​មិនគួរ​បរិភោគ​ឈាមជ្រូក​
– អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង​៖ ឈាមជ្រូក​ផ្ទុក​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ហេតុនេះ​មិន​សមស្រប​ចំពោះ​អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង ។ ក្រៅពីនេះ អ្នក​កំពុង​ព្យាបាល​ប្រឆាំង​ជំងឺ​ឈាមកក ក៏​មិនគួរ​បរិភោគ​ដែរ ។​

– អ្នក​ហូរឈាម​ផ្លូវ​រំលាយ​អាហារ​៖ ឈាមជ្រូក​សម្បូរ​ជាតិ​ដែក ហេតុនេះ​អ្នក​បរិភោគ​ច្រើន​នឹងមាន​លាមក​ពណ៌​ខ្មៅ ។ ក្នុងពេលនោះ អ្នក​ហូរឈាម​ផ្លូវ​រំលាយ​អាហារ​ក៏មាន​លាមក​ពណ៌​ខ្មៅ រឿងនេះ​អាច​បង្ក​ឥទ្ធិពល​លទ្ធផល​ត្រួតពិនិត្យ ក៏ដូចជា​ការព្យាបាល ។​

– អ្នក​ក្រឹ​ន​ថ្លើម​៖ ទោះបី​អ្នកមាន​សុខភាព​ល្អ បរិភោគ​ឈាមជ្រូក​អាចជួយ​ការពារ​ថ្លើម តែ​ចំពោះ​អ្នកជំងឺ​ក្រឹ​ន​ថ្លើម បរិភោគ​ច្រើន អាច​បង្ក​ឲ្យ​លើស​ប្រូតេអ៊ីន ធ្វើ​ឲ្យ​ថ្លើម​ត្រូវរបួស​ធ្ងន់ធ្ងរ​ជាង ៕ សូ​យ​ន​

×