ព្រះសីហនុ៖ ទឹកសមុទ្រនៅតាមតំបន់ឆ្នេរមួយចំនួន នាខេត្តព្រះសីហនុ ពិសេសឆ្នេរអូរឈើទាល នៅព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០១៧ គេសង្កេតឃើញឃផញថា បានឡើង ឬទឹកសមុទ្រជោរ ខុសពីថ្ងៃធម្មតា ដោយសង្កេតឃើញទឹកសមុទ្រ បានឡើងប្រៀបឆ្នេរខ្សាច់។
ទោះយ៉ាងណា ភាពប្រែប្រួល នៃទឹកសមុទ្រនេះមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ អះអាងថា មិនរំខាន ដល់ការប្រកបរនេសាទសមុទ្រ របស់ប្រជាពលរដ្ឋ ពិសេសការធ្វើដំណើរកម្សាន្ត តាមសមុទ្រ របស់ភ្ញៀវទេសចរជាតិអន្តរជាតិ ឆ្ពោះទៅកាន់បណ្តាកោះផ្សេងៗ នាខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះនោះទេ៕ ដោយ៖ ដែន សីមា