Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់ ៥ ធ្វើ​ឲ្យ​ឆាប់​ខូច​តម្រងនោម​

ជួនកាល​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម ដែល​អ្នក​អ​ចេតនា​មិន​ចាប់អារម្មណ៍​ដល់ ។​

. ទទួលទាន​ទឹក​តិច​
​ទម្លាប់​ខ្ជិល​ទទួលទាន​ទឹក នឹងធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​មិន​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់​បរិមាណ​ទឹក​ចាំបាច់ ។ ប្រការនេះ​នឹង​ឥទ្ធិពល​ដល់​មុខងារ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ និង​ធ្វើ​ឲ្យ​អ្នកមាន​ហានិភ័យ​កើត​ក្រួសតម្រងនោម ។ ដូច្នេះ ចូរ​រក្សា​ទម្លាប់​ទទួលទាន​ទឹក​ឲ្យ​បាន ២ លីត្រ ក្នុង​១​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​តម្រងនោម​ធ្វើការ​ដោយ​ល្អ​បំផុត ។​

. ទប់​នោម​

​នេះ​ជា​ទម្លាប់​ទូទៅ​នៅ​មនុស្ស​ជាច្រើន ហើយ​មូលហេតុ​សំខាន់​គឺ​ដោយសារ​ការងារ​រវល់​ពេក ហេតុនេះ ក៏​កើតជា​ទម្លាប់​អាក្រក់​នេះ ។ ទម្លាប់​ទប់​នោម នឹង​បង្ក​ការឆ្លង​មេរោគ​ផ្លូវ​នោម និង​ឥទ្ធិពល​មិនល្អ​ដល់​តម្រងនោម​របស់​អ្នក យូរៗ​ទៅ​អ្នក​នៅ​ប្រឈម​កើត​ជំងឺឆ្លង​មេរោគ​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​ខ្សោយតម្រងនោម​ជា​ស្ថាពរ ។​

. ទទួលទាន​ភេសជ្ជៈ​មាន​ហ្គាស និង​មាន​អាល់កុល​ច្រើនពេក​
​អ្នកមាន​ដឹង​ទេ​ថា តម្រងនោម​គឺជា​ផ្នែក​សំខាន់​ដើម្បី​សម្រួល​កម្រិត PH ក្នុង​រាងកាយ ហេតុនេះ​ការទទួល​ទាន​ភេសជ្ជៈ​មាន​ហ្គាស​ច្រើនពេក​ក្នុង​រយៈពេល​វែង​មួយ នឹង​បង្កើត​សម្ពាធ​ធំ​ឲ្យ​តម្រងនោម​របស់​អ្នក និង​កើន​ខ្ពស់​ហានិភ័យ​ខូច​តម្រងនោម ។ ដូច្នេះ​គ្នា​នេះដែរ ទទួលទាន​ភេសជ្ជៈ​មាន​អាល់កុល​ច្រើន​ដូចជា​ស្រា​, ស្រា​បៀរ​… ក៏​នឹងធ្វើ​ឲ្យ​តម្រងនោម​របស់​អ្នក​ទ្រុឌទ្រោម ។​

. ប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​ច្រើន​
​ថ្នាំ​បន្ថយ​ការឈឺចាប់​ទូទៅ​មួយចំនួន​ត្រូវបាន​ទូន្មាន​មិនត្រូវ​ប្រើ​ជាប្រចាំ ឬ​ប្រើ​ច្រើនដង​ក្នុង​១​ថ្ងៃ ព្រោះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម និង​ឥទ្ធិពល​ដល់​មុខងារ​ធ្វើការ​របស់​វា ៕ លី​សា​

×