Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្ត​ព្រះសីហនុ សម្ភោ​ធ​អាគារ​មន្ទីរពិសោធន៍រ​ក​សារធាតុ​គីមី លើ​ចំណីអាហារ ដើម្បី​ជួយ​ការពារ​សុខភាព​ពលរដ្ឋ​

ព្រះសីហនុ​៖ សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​បើក​សម្ភោ​ធ​អាគារ​មន្ទីរពិសោធន៍​ខ្នាត​តូច មាន​ទីតាំង​នៅក្នុង​ស្ថាប័ន​នេះ ដើម្បី​ឈាន​ទៅ​បង្កើន​ប្រសិទ្ធភាព​ការងារ របស់​មន្ត្រី​ជំនាញ ទាក់ទង​សម្ម​ភាពចុះ​ត្រួតពិនិត្យ សុវត្ថិភាព​ចំណីអាហារ​និង​ទំនិញ​ផ្សេងៗ ដែល​អាច​មាន​គេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អាគារ​មន្ទីរពិសោធន៍​ខ្នាត​តូច​នេះ នៅក្នុង​បរិវេណ​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ព្រមទាំង​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​បាន​ចូលរួម​។​

​នា​ឱកាស​នោះ​ដែរ លោក ប៉ាន់ សូរ​ស័ក្តិ មានជំនឿថា តាមរយៈ​មន្ទីរពិសោធន៍​នេះ នឹង​អាចជួយ​សម្រួល​ដល់​សកម្មភាព​ចុះ​ធ្វើ​ការងារ របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្ត​ព្រះសីហនុ មាន​ភាពងាយស្រួល​ក្នុង​ប្រតិបត្តិការ​ចុះ​ពិសោធន៍ ឬ​ត្រួតពិនិត្យ ទៅលើ​ផលិតផល​ចំណីអាហារ និង​ទំនិញ​ផ្សេងៗ នាំចូល​ពី​ក្រៅ​ប្រទេស និង​កំពុង​ដាក់លក់ នៅលើ​ទីផ្សារ​នានា ហើយ​ត្រូវ​មន្ត្រី​ជំនាញ​រកឃើញ ឬ​សង្សយ័ថា អាច​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ច្បាប់​បាន​ហាមឃាត់ ព្រោះ​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​។​

​បញ្ហា​នេះ​ដែរ លោក ម៉ា​ង សុ​ី​ណេ​ត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បានអោយ​ដឹង​ដែរ​ថា អាគារ​ពិសោធន៍​នេះ ជា​ការផ្តួចផ្តើម​បង្កើតឡើង ដោយ​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ផ្ទាល់ ហើយ​អាគារ​នេះ មាន កំពស់ ២​ជាន់ ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​។​
​មន្ទីរពិសោធន៍​នេះ មាន​បណ្តោយ ១២​ម៉ែត្រ និង ទទឹង ៨​ម៉ែត្រ ចំណាយ​ថវិការ​សាងសង់​ចំនួន ៤៨៨.៩០៧.០០០​រៀល​។​
​លោក ម៉ា​ង ស៊ី​ណេត រំពឹងថា មន្ទីរពិសោធន៍​ខ្នាត​តូច​នេះ នឹង​អាចជួយ​ជម្រុញ​អោយ​សម្ម​ភាពចុះ​បំពេញការងារ ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ដែល​ឈ្មួញ​បាន​នាំ​ចូល និង ដាក់​លក់​នៅលើ​ទីផ្សារ​នានា ក្នុង​មូលដ្ឋាន​នេះ របស់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្ត​ព្រះ​ហ​នុ មាន​ភាពងាយស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ​៖ ដែន សីមា​

×