ដំបូងបុរសសញ្ជាតិអាមេរិករូបនេះ គិតថា ឆ្នោតជាល្បែងមួយគ្មានប្រយោជន៍។
តាមសារព័ត៌មាន UPI បុរសសញ្ជាតិអាមេរិកម្នាក់ត្រូវបានមិត្តភក្តិចែកឆ្នោតកោសឲ្យមួយសន្លឹក គាត់ក៏ធ្វើជាកោសរួចទម្លាក់ចូលក្នុងបាឡូ ពុំនឹកស្មានថា វាមានតម្លៃដល់ទៅ ១.០០០.០០០ដុល្លារឯណោះ។
ដំបូងនាង Rose Ibarra ដែលជាភរិយាពេលយកបាឡូរបស់ប្តីមកបោក ក៏ឃើញមានឆ្នោតកោសមួយសន្លឹកនៅខាងក្នុងនោះ នាងក៏កោសបង្ហើយ ហើយឃើញថា សន្លឹកឆ្នោតនេះត្រូវបានប្រាក់១លានដុល្លារឯណោះ។
Rose ក៏បានយកសន្លឹកឆ្នោតមកសួរប្តី។ រីឯបុរសជាស្វាមីគ្រាន់តែឆ្លើយយ៉ាងខ្លីថា មានមិត្តគេឲ្យ គាត់កោសហើយគ្រវាត់វាចូលក្នុងបាឡូ គិតថាវាពុំត្រូវសោះឡើយ។
ប៉ុន្តែគំនិតរបស់លោកត្រូវបានកាច់បំបាក់ចុងក្រោយ Rose ដែលជាភរិយា -អ្នករកឃើញសន្លឹកឆ្នោតកោសនេះ បានទទួលប្រាក់ចំនួន១លានដុល្លារ កាលពីថ្ងៃទី ២៧/១១កន្លងមក៕ អាទិត្យ