ភ្នំពេញ ៖ នាយឧត្តមសេនីយ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា ក្នុងឆ្នាំ២០១៦ មានជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ចំនួន ៧ សញ្ជាតិជិត ២០ ម៉ឺននាក់ កំពុងរស់នៅកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនច្រើនជាងគេ។ លោកថា នៅឆ្នាំ២០០២ មានជនអន្តោប្រវេសន៍រស់នៅតែជាង ៧ ម៉ឺននាក់ប៉ុណ្ណោះ ហើយរយះពេល១៣ឆ្នាំចុងកហរោយនេះ ជនអន្តោប្រវេសន៍មានការកើនឡើង១ ឆ្នាំ១ម៉ឺននាក់។
នៅថ្ងៃទី៦ ខែធ្នូនេះ សាលារាជធានីបានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍និងការដកហូតលុបចោលឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាន់ប្រើប្រាស់។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង។
នៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការប្រកាសអោយប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្តីពីអន្តោប្រវេសន៍ដែលរដ្ឋសភាបានអនុម័តបានអនុម័តនៅថ្ងៃទី២៦ខែសីហាឆ្នាំ1994។ក្នុងនោះមានចែងក្នុងសេចក្តីបញ្ញតិ្តទូទៅក្នុងការគ្រប់គ្រងជនបរទេសគ្រប់រូបដែលបានមកស្នាក់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាហើយជាមួយនោះត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរដោយគ្មានរើសអើង ទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនាឬដើមកំណើតណាមួយក៌ដោយ។ច្បាប់ដែលបានចូលជាធរមាននេះគឺបានអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនដែលច្បាប់នេះចូលជាធរមានមានហើយក៏ដោយ។
នៅក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានលើកឡើងថា មានជនអន្តោប្រវេសន៍រស់នៅមិនប្រក្រតីនៅកម្ពុជា និងមានការកាន់កាប់ និងប្រើប្រាស់ឯកសាររដ្ឋបាលនៅរាជធានី 21474 នាក់ និងទូទាំងប្រទេសមានប្រមាណ 73392 នាក់ ហើយនិងការដកហូតព្រមទាំងលុបចោលផងដែរ ក្នុងអនុវត្តតាមអនុក្រិត្យលេខ129អនក្រ.បក ដែលក្រសួងមហាផ្ទៃបានដកហូតដើម្បីបន្តអនុវត្តច្បាប់រដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជានោះ។ ចំពោះការត្រួតពិនិត្យឡើងវិញ នេះគឺជាការអនុវត្តជាក់ស្តែងចំពោះមន្ត្រីដែលបានធ្វើការងាររដ្ឋបាលមិនប្រក្រតីចំពោះចេញរដ្ឋបាលកន្លងមកនោះដែលគេជឿជាក់ថា មិនមានតម្លាភាពនោះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជនអន្តោប្រវេស្តន៍ មិនមែនទើបតែមាននៅពេលនេះទេ ដោយមានតាំងសម័យបារាំងមកម្លេះ ហើយបញ្ហានេះ យើងដកហូតបានឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់ ប័ណ្ណកម្មសិទ្ធិផ្សេងជាដើម ដូច្នេះលើបញ្ហានេះ យើងត្រូវយកចិត្តទុកដាក់ដើម្បី ទប់ស្កាត់អោយបាន ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកនាយឧត្តមសេនីយ៍ សុខផល បានអោយដឹងថា នៅឆ្នាំ ២០០២ យើងស្រង់ឯកសារឃើញមានជនបរទេសមករស់នៅកម្ពុជាមាន២០សញ្ញាតិនិងមានចំនួន៧០០១២នាក់ ហើយចាប់ពី ឆ្នាំ២០០២ ដល់២០១៥ មាន២០ម៉ឺននាក់ ប្រមាណ១២សញ្ញាតិ តែច្រើនជាងគេ គឺបងប្អូនរៀតណាម។ បើរដ្ឋបាលភិបាលមិនទប់ស្កាត់ទេ មិនដឹងកើនប៉ុន្មានទេ។ លោកបន្តថា ជនបរទេស៧៣០០០នាក់ ដែលកាន់កាប់ឯកសារខ្មែរមិនប្រក្រតី ៕ ដោយ៖កូឡាប