មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់នោះទេ នៅពេលពួកគេមានបញ្ហាក្អកបន្តិចបន្តួច។ ចំណែកការហូបចំណីអាហារវិញ ក៏ពួកគេមិនសូវចេះតមដែរ នៅពេលក្អក ហើយការចេះតែហូបមិនរួចបែបនោះ បណ្តាលឲ្យគេកាន់តែក្អកខ្លាំងទៅៗ។
អាហារមួយចំនួន ធ្វើឲ្យយើងក្អកកាន់តែខ្លាំង នៅពេលហូបវា។ ខាងក្រោមនេះ គឺជាអាហារ ដែលអ្នកគួរចៀសវាង ពេលកំពុងមានបញ្ហាក្អក ៖
អាហារ និងភេសេជ្ជៈត្រជាក់
វេជ្ជបណ្ឌិត Pradip Shah វេជ្ជបណ្ឌិតពិគ្រោះវេជ្ជសាស្ត្រ Fortis Hospital Mulund បានលើកឡើងថាជំងឺផ្តាសាយនិងក្អកធម្មតាដែលបណ្តាលមកពីអាហារត្រជាក់ដូចជាទឹកកកនិងភេសជ្ជៈត្រជាក់គឺជាការត្អូញត្អែរជាទូទៅនៃអ្នកដែលមកពិគ្រោះនៅគ្លីនិកសុខភាពក្នុងតំបន់។
ទោះបីជាមិនមានភស្តុតាងខាងវិទ្យាសាស្ត្រអំពីធាតុផ្សំនៃអាហារត្រជាក់ដែលធ្វើឲ្យមានការក្អកក៏ដោយ អ្នកជំងឺត្រូវបានគេណែនាំឱ្យជៀសវាងអាហារទាំងអស់នេះរហូតដល់ពួកគេបានជាសះស្បើយទាំងស្រុង។ ការបកស្រាយដ៏សមស្របមួយសម្រាប់បញ្ហានេះគឺថាអាហារនិងភេសជ្ជៈត្រជាក់ ធ្វើឱ្យស្ងួតស្រទាប់ប្រព័ន្ធដកដង្ហើមដែលជាហេតុធ្វើឱ្យងាយនឹងការឆ្លងមេរោគនិងការរលាកផ្នែកបំពង់ក។
ប្រភព ៖ thehealthsite
សុភ័ក្ត្រ