Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់ភ្លេង​បណ្តើរ ហាត់ប្រាណ​បណ្តើរ ល្អ​ដែរឬទេ​?

ស្តាប់ភ្លេង​បណ្តើរ ហាត់ប្រាណ ឬ​លេង​កីឡា​បណ្តើរ ពិតជា​អាចជួយ​បង្កើន​ការ​ស៊ូទ្រាំ​សម្រាប់​អ្នក​ហាត់ ។ ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា តន្ត្រី​ធ្វើ​សកម្មភាព​ដូចជា​សារជាតិ​កាតាលីករ​មួយ ជួយ​កែប្រែ​ឲ្យ​ប្រសើរឡើង​សភាព​ផ្លូវចិត្ត និង​រំញោច​សរីរាង្គ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​តិច​សាស (​អាមេរិក​) ជឿថា វេជ្ជបណ្ឌិត​គួរ​ទូន្មាន​គ្រប់គ្នា​ឲ្យ​ស្តាប់ភ្លេង​បណ្តើរ ហ្វឹកហាត់​បណ្តើរ ព្រោះ​នោះ​ជា​វិធី​មួយ​ជួយ​ជំរុញ​ថាមពល​ហ្វឹកហាត់ ។​

​ការស្រាវជ្រាវ​នៅ​រកឃើញថា តន្ត្រី​នូវ​រំញោច​ស្មារតី និង​សារ​ជាតិគីមី​បង្កើន​ចលនា​ក្នុង​ខួរក្បាល ។​

​ក្រុម​ស្រាវជ្រាវ​បាន​ដំណើរការ​លើ​មនុស្ស ១២៧ នាក់ មាន​អាយុ ៥៣ ឆ្នាំ ។ ពួកគេ​ត្រូវបាន​សំណូមពរ​រត់​កាន់តែ​យូរ​កាន់តែ​ល្អ និង​ត្រូវបាន​តាមដាន​ចង្វាក់បេះដូង ។ ពាក់កណ្តាល​នៃ​អ្នកចូលរួម​ពិសោធន៍​ត្រូវបាន​ឲ្យ​ពាក់​កាស​ត្រចៀក​ស្តាប់ភ្លេង ហើយ​ពាក់កណ្តាល​ទៀត​ពាក់​កាស​ដែរ តែ​ពុំមាន​ភ្លេង ។​

​លទ្ធផល​បង្ហាញថា អ្នក​ស្តាប់ភ្លេង​បណ្តើរ រត់​បណ្តើរ អាច​ហាត់​បានយូរ​ជាង​ប្រៀប​នឹង​អ្នក​មិន​ស្តាប់ភ្លេង ។ អាស្រ័យហេតុនេះ ប្រសិទ្ធភាព​សុខភាព​ក៏​ខ្ពស់ជាង ៕​លី​សា​

×