Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្តូល​ឈូក​សោះ​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បានដែរ​! ចង់ដឹង​រូបមន្ត​ធ្វើ សូម​ចូល​អាន​ទាំងអស់គ្នា​

​ប្រសិន​ជា​អ្នក​កំពុង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម ហើយ​មិន​ចង់​ប្រើប្រាស់​ថ្នាំពេទ្យ វា​មាន​វិធី​ធម្មជាតិ​​ជាច្រើន​ដែល​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន ដូច​ជា​ការ​ញ៉ាំ​ខ្ទឹម​ជាដើម​។​

​ប៉ុន្តែ​ប្រសិនជា​អ្នក​មិន​ចូលចិត្ត​ខ្ទឹម អ្នក​អាច​ប្រើ​រូបមន្ត​ងាយៗ​នេះ ព្រោះ​វា​អាច​មាន​ប្រសិទ្ធភាព​​បន្ថយ​សម្ពាធ​ឈាម​បាន​ដូចគ្នា​។ នោះ​គឺ​ការប្រើប្រាស់​បណ្តូល​ឈូក​។​

​សម្រាប់​រូបមន្ត​ធ្វើ​វិញ​គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​អ្នក​យក​បណ្តូរ​ឈូក​ចំនួន​១២​ក្រាម​(​អាច​រក​ទិញ​បាន​នៅ​ហាង​លក់​ថ្នាំ​ចិន​) ទៅ​ឆុង​ទឹក​ញ៉ាំ​បាន ដោយ​ពិសារ​ព្រឹក​ចំនួន​ម្តង ហើយ​ល្ងាច​ចំនួន​ម្តង​។​

​ប្រសិន​ជា​អ្នក​ញ៉ាំ​រួច ហើយ​អាច​គួបផ្សំ​នឹង​ការ​ម៉ាស្សា​ក្បាល នោះ​អ្នកនឹង​អាច​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ជា​មិនខានឡើយ​៕

​ប្រភព ៖ buzzlife

សុភ័ក្ត្រ

×