ពុំត្រឹមតែជាសញ្ញាព្រមានសុខភាពមាត់ធ្មេញរបស់អ្នកកំពុងជួបបញ្ហានេះនៅជាសញ្ញាមួយបង្កប់ហានិភ័យកើតជំងឺអំពីថ្លើម, ឈាម ឬខ្វះសារជាតិក្នុងរាងកាយ ។
ហូរឈាមពេលដុសធ្មេញ អាចដោយសារអ្នកធ្វើអនាម័យមាត់ធ្មេញពុំទាន់បានត្រឹមត្រូវ ហេតុនេះធ្វើឲ្យធ្មេញត្រូវឆ្លងមេរោគ, នាំឲ្យរលាកអញ្ចាញ ។ ប្រសិនសង្កេតឃើញស្ថានភាពនេះអូសបន្លាយ នោះអ្នកមិនត្រូវអត្តនោម័ត ដោយគួរទៅពិនិត្យកាន់តែឆាប់កាន់តែល្អ ។ បន្ថែមលើនេះ, វានៅជាសញ្ញាព្រមានបង្ហាញសុខភាពមួយចំនួនដូចខាងក្រោម៖
– កើតជំងឺអំពីឈាម៖ អ្នកអាចកើតជំងឺដូចជាឈាមមិនកក, មហារីកឈាមបង្កការឆ្លងមេរោគ ឬ ហូរឈាមជើងធ្មេញ ។
– កើតជំងឺអំពីថ្លើម៖ អ្នកមានដឹងទេថា ថ្លើមជាកន្លែងចូលរួមនៅក្នុងការសំយោគសារជាតិបង្កកឈាមគឺវីតាមីន K ។ អាស្រ័យហេតុនេះ ពេលថ្លើមធ្វើសកម្មភាពមិនល្អ នោះសារជាតិទាំងនេះនឹងមិនអាចសំយោគបាន ហេតុនេះនាំដល់បាតុភូតឈាមមិនកក ។ នោះជាមូលហេតុកើតមានស្ថានភាពហូរឈាមធ្មេញ, ពិសេសពេលដុសធ្មេញ ។
– ខ្វះសារជាតិ៖ អាចអ្នកកំពុងត្រូវខ្វះប្រភពសារជាតិសំខាន់ ២ គឺវីតាមីន C និងវីតាមីន K ។ ក្នុងនោះ វីតាមីន C ដើរតួនាទីសំខាន់ជួយធ្វើឲ្យសះរបួសលឿន រីឯវីតាមីន K ជាសារជាតិជួយសរីរាង្គបង្កកឈាមលឿន ៕ លីសា