ពេលមានជំងឺក្អក មនុស្សជាច្រើនតែងគិតដល់ស៊ីរ៉ូក្អក តែមិនដឹងថាធម្មជាតិបានផ្តល់ឲ្យមនុស្សនូវ «ថ្នាំធម្មជាតិ» មួយប្រភេទដ៏ប្រសិទ្ធភាពក្នុងការព្យាបាលរលាកបំពង់ក នោះគឺទឹកម្នាស់ ។
ម្នាស់មានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព អាស្រ័យដោយផ្ទុកអង់ហ្ស៊ីមមួយប្រភេទ គឺ bromelain ដែលធ្វើសកម្មភាពដូចជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយ ដើម្បីបន្ថយរលាកហើម ។ វាកម្ចាត់ចោលបាក់តេរី និងប្រឆាំងការឆ្លងមេរោគ ។
ទឹកម្នាស់សុទ្ធ១កែវ ផ្ទុក ៥០% បរិមាណវីតាមីន C សម្រាប់តម្រូវការរាងកាយក្នុង១ថ្ងៃ ។ នៅទន្ទឹមនឹង bromalain និងវីតាមីន C, ម្នាស់ក៏ផ្គត់ផ្គង់វីតាមីន A, Thiamin, riboflavin , វីតាមីន B6, folate, អាស៊ីត pantothenie, ម៉ាញ៉េស្យូម, ម៉ង់ហ្គាណែស និងប៉ូតាស្យូម ។
រូបមន្តផលិតថ្នាំក្អកធម្មជាតិពីផ្លែម្នាស់រួមមាន៖ ទឹកម្នាស់សុទ្ធ១ចានចង្កឹះ, ១/៤ ទឹកក្រូចឆ្មារ, ខ្ញីកិន១បន្ទះ, ទឹកឃ្មុំ១ស្លាបព្រា, អំបិលបន្តិច និងម្សៅម្ទេស Cayenne កន្លះស្លាបព្រាកាហ្វេ ។
ទទួលទានភេសជ្ជៈនេះម្តង ១/៤ កែវ, ១ថ្ងៃ ៣ដង នោះអាការៈក្អក និងឈឺក នឹងបាត់យ៉ាងលឿនក្នុងរង្វង់ ២ ទៅ ៣ ថ្ងៃ ៕លីសា