ភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2017 -HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បានប្រារព្ធពិធីខួបកំណើតលើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ12 ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន 5ប្រភេទ និងទូរសព្ទ័ចុចប៊ូតុង ចំនួន 7ប្រភេទ នៅលើទីផ្សារ170 ប្រទេស និងបានបញ្ចូលភាសាចំនួន 48 ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុននាពេលអនាគត។ សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង 20ពីសមាជទូរសព្ទ័ពិភពលោក(Mobile World Congress)ឆ្នាំ 2017 និងត្រូវបានលក់អស់យ៉ាងលឿនបំផុតនៅលើទីផ្សារទូទាំងពិភពលោក។
សូមរំឭកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ 2017 កន្លងទៅ។ ក្នុងរយៈពេល 6 ខែ មានNokia ស្មាតហ្វូនចំនួន 5 ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។
ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង 5ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរសព្ទ័ដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។
សមិទ្ធផលថ្មីៗទាំងនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រជាងមួយលាននាក់បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរសព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង 200 លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង 87 លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ 2,2 លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។
លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា៖
បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យនេះ ជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់យើងទាំងអស់ចំពោះការឆ្លើយតបដ៏មានតម្លៃ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និងផ្ដល់ទំនុកចិត្តពួកគេចំពោះទូរសព្ទ័ Nokia ថ្មីរបស់យើង ។ ទាំងនេះបង្ហាញពីគុណតម្លៃនៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអ្វីដែលពួកគេចង់បានពីការប្រើប្រាស់ទូរសព្ទ័។ ជាមួយនិងភាពរីកចម្រើនដែលយើងបានបង្កើត និងការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើបនឹងសមិទ្ធផលថ្មីៗផ្សេងទៀតដែលនឹងមកដល់ក្នុងឆ្នាំ 2018 ខាងមុខនេះ សម្រាប់យើង និងអ្នកគាំទ្រទាំងអស់របស់យើង។
គ្រួសារ Nokia តែងតែជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ ត្រូវតែទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់មិនមែនត្រឹមតែម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ។ ជាមួយទស្សនវិស័យនៃការរចនាដ៏ប៉ិនប្រសប់និងសមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និងបញ្ចូលទៅក្នុងរចនាបថរបស់ទូរស័ព្ទ។
កន្លងមក ក្រុមការងារបានខិតខំច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ គូសបញ្ជាក់លើលក្ខណៈពិសេសនៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពនៃទូរសព្ទម៉ាក Nokia ភាពសាមញ្ញ និងអាចជឿទុកចិត្តបាន រាល់ទូរសព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើងសម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីគ្រប់វ័យ៕ ដោយ៖កូឡាប