មុននេះ ស្លឹកដំឡូងជ្វាត្រូវបានប្រើប្រាស់ដូចពពួកបន្លែបៃតងធម្មតា, ប្រជាជននៅតំបន់ជនបទចូលចិត្តបរិភោគវាបំផុត ។ តែបន្ទាប់មក ពេលសង្គមរីកចម្រើន បានធ្វើឲ្យប្រែប្រួលទម្លាប់បរិភោគបន្លែរបស់មនុស្សជាច្រើន, ស្លឹកដំឡូងជ្វាមិននៅឈរនៅទីតាំងខ្ពស់បំផុតក្នុងអាហារប្រចាំថ្ងៃ ។ តាមវេជ្ជសាស្ត្របុរាណ រឿងនេះគួរឲ្យស្តាយបំផុត ព្រោះយើងបានបោះបង់នូវប្រភពជីវជាតិដ៏មានតម្លៃបំផុតមួយដែលបន្លែផ្សេងៗជាច្រើនពុំមាន ។ ព្រោះតាមការស្រាវជ្រាវ សឹងតែទាំងអស់នៃសារជាតិរបស់ស្លឹកដំឡូងជ្វាខ្ពស់ជាងច្រើន ប្រៀបនឹងបន្លែពួយឡេង, ឃិនឆាយ និងបន្លែផ្សេងៗទៀត ពិសេសគឺសារជាតិ Carotenoids ខ្ពស់ជាង ៣ ដង ប្រៀបនឹងការ៉ុតធម្មតា និងខ្ពស់ជាង ៦០០ ដង ប្រៀបនឹងពោតស្រស់ និងមើមត្រាវ ។
ខាងក្រោមនេះជាតម្លៃជីវជាតិរបស់ស្លឹកដំឡូងជ្វា៖
១ – ជួយផលិត និងជំរុញការបញ្ចេញទឹកដោះច្រើន
មាតាមានកូនបៅដោះ គួរចាប់អារម្មណ៍ដល់ស្លឹកដំឡូងជ្វា ។ នេះជាអាហារផ្ទុកប្រភព flavonoid ដ៏ច្រើន ។ សារជាតិនេះអាចជំរុញការបញ្ចេញទឹកដោះច្រើន ជួយឲ្យមាតាសម្បូរទឹកដោះសម្រាប់កូនបៅ ។
២ – បង្កើនចក្ខុប្រសាទ, ជួយក្មេងបញ្ចៀសជំងឺមីញ៉ូប
ស្លឹកដំឡូងជ្វាសម្បូរវីតាមីន A, បរិភោគតែប្រមាណ ៣០០ ក្រាម គឺអាចបំពេញគ្រប់តម្រូវការវីតាមីន A ក្នុង ១ថ្ងៃ ។ វីតាមីន A មានប្រសិទ្ធភាពការពារចក្ខុប្រសាទ ។ បរិភោគស្លឹកដំឡូងជ្វាច្រើន ក៏អាចបញ្ចៀសជំងឺមីញ៉ូប, ខ្វាក់មាន់ ។
៣ – អាចកែប្រែប្រសើរឡើងប្រព័ន្ធភាពស៊ាំរាងកាយ, ពន្យារភាពចាស់
ស្លឹកដំឡូងជ្វាសម្បូរប្រូតេអ៊ីន និងជាតិរំអិល អាចជួយបង្កើនប្រព័ន្ធអាហារ ជំរុញការបំប្លែងសារជាតិ ។ ក្រៅពីនេះ ប្រភពសារជាតិប្រឆាំងអុកស៊ីតកម្មដ៏សម្បូរក្នុងស្លឹកដំឡូងជ្វា អាចសម្អាតនូវសារជាតិកាកសំណល់ក្នុងរាងកាយ ជួយពន្យារភាពចាស់ ។
៤ – បំបាត់ស្ថានភាពទល់លាមក
បរិភោគស្លឹកដំឡូងជ្វាជាប្រចាំ អាចជំរុញជាតិរំអិលផ្លូវពោះវៀន បង្កើនមុខងាររំលាយអាហារ ទប់ស្កាត់អាការៈទល់លាមក ។
៥ – ទប់ស្កាត់ខ្វះឈាម
ស្លឹកដំឡូងជ្វាផ្ទុកវីតាមីនច្រើនប្រភេទ អាចជំរុញការបំប្លែងសារជាតិ ផ្តើមពីនោះអាចទប់ស្កាត់ការខ្វះឈាម ។
៦ – បង្ការមហារីក
ស្លឹកដំឡូងជ្វាសម្បូរ polyphenol អាចទប់ស្កាត់មហារីកកោសិកា ។ ក្រៅពីនេះ វាមានផ្ទុកច្រើនសារជាតិ phytosterol មានមុខងារដូចជាអ័រម៉ូនសម្រួលមុខងារសរីរាង្គ ៕ លីសា