តាមការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន, ប្រាជ្ញាឈ្លាសវៃរបស់ក្មេងត្រូវបានទទួលបន្តពីម្តាយ គឺពុំមែនឪពុក ។ តាមរយៈនោះ ហ្សែនកំណត់ប្រាជ្ញាឈ្លាសវៃស្ថិតនៅលើក្រូម៉ូស្យូម X, ដែលឪពុកមានតែមួយ ក្នុងពេលម្តាយមានដល់ទៅ២ ។
មិនតែប៉ុណ្ណោះ ពួកអ្នកវិទ្យាសាស្ត្រនូវក្តាប់បានភស្តុតាងបង្ហាញថា ហ្សែនកំណត់ប្រាជ្ញាឈ្លាសវៃ ទោះបីបានឆ្លងពីឪពុកនោះក៏នឹងត្រូវបាត់ប្រសិទ្ធភាព ។
ការស្រាវជ្រាវមុនៗនេះធ្លាប់បង្ហាញហ្សែនមួយក្រុម ត្រូវបានហៅថា «ហ្សែនមានលក្ខខណ្ឌ» ។ហ្សែនមួយចំនួនក្នុងក្រុមនេះធ្វើសកម្មភាពតែប្រសិនត្រូវបានទទួលបន្តពីម្តាយ ហើយហ្សែនមួយចំនួនធ្វើសកម្មភាពតែពេលទទួលបានពីឪពុក ។
ហើយហ្សែនកំណត់ប្រាជ្ញាឈ្លាសវៃជាហ្សែនមានលក្ខខណ្ឌមួយដែលមានសកម្មភាពតែពេលបានមកពីម្តាយ ។
ទោះបីដូច្នេះ ការស្រាវជ្រាវក៏បង្ហាញថា តំណពូជពុំមែនជាកត្តាកំណត់តែមួយរបស់ប្រាជ្ញាឈ្លាសវៃ -មានតែពី ៤០ ទៅ ៦០% ប្រាជ្ញាឈា្លសវៃ ត្រូវបានប៉ាន់ស្មាន គឺដោយសារតំណពូជ ក្រៅពីនេះកកើតពីបរិស្ថានរស់នៅ ។
ក្នុង ៤០ ទៅ ៦០% ប្រាជ្ញាឈ្លាសវៃតំណពូជ, ម្តាយដើរតួនាទីសំខាន់បំផុត ។ សូម្បីតែបរិស្ថានធំធាត់របស់ក្មេង ក៏ស្ថិតក្នុងរង្វង់ឥទ្ធិពលរបស់ម្តាយដែរ ។
ប៉ុន្តែ បុរសៗជាឪពុកកុំទាន់អាលបារម្ភពីតួនាទីរបស់ខ្លួនក្នុងការចិញ្ចឹមបង្ហាត់បង្រៀនកូន ។ ការពិត ឪពុកក៏រួមចំណែកមួយផ្នែកធំទៅក្នុងការរីកចម្រើនរបស់កូន ។
ពួកអ្នកស្រាវជ្រាវរកឃើញហ្សែនកំណត់អារម្មណ៍, នាំមកឲ្យក្មេងនូវលទ្ធភាពចេះអាណិតអាសូរមកពីឪពុក ។ ហើយអារម្មណ៍ក៏ជាកូនសោមួយសម្រាប់ភាពរីកច្រើនប្រាជ្ញា ៕លីសា