ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថា ព្យុះទីហ្វុង USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ដោយបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោកក្នុងល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ រាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។ ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា ៕ ដោយ ៖ បញ្ញាស័ក្តិ