នៅក្នុងលោកយើងនេះ គ្មាននរណាម្នាក់កើតមកវេចមាសប្រាក់មកតាមខ្លួននោះទេ ហើយវាសនានៃការរស់នៅរបស់មនុស្សៗ ក៏ផ្សេងៗគ្នា ប៉ុន្តែ បើទោះបីពួកគេរស់ក្នុងជីវិតបែបណាក៏ដោយ យើងមិនត្រូវមើលងាយមើលថោកពួកគេនោះដែរ និងផ្ទុយទៅវិញ យើងគួរតែចេះស្រលាញ់ ផ្តល់កម្លាំងចិត្តដល់ពួកគេ ទើបជាមនុស្សល្អ ។
ជាក់ស្តែង តារាស្រីកញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះ បានចេញវីដេអូឃ្លីបប្រតិកម្មខ្លាំងៗ ទៅកាន់បុរសម្នាក់ឈ្មោះ ព្រំ …. ដែលបានឆាតដៀលត្មិះកញ្ញាធ្ងន់ៗទាំងព្រលឹមអុរសុទ្ធតែថា កញ្ញាជួលផ្ទះគេនៅ ហើយជាស្រីអត់ប្តី… ។ ទោះយ៉ាងណា អ្វីដែលធ្វើឲ្យកញ្ញាក្តៅបំផុតនោះ គឺដៀលពូជអម្បូររបស់កញ្ញាសុទ្ធតែជួលផ្ទះគេនៅអស់មួយជីវិតទៀត ។
តារាសម្តែង វណ្ណ ម៉ូនីកា បានបញ្ជាក់ថា បុរសរូបនេះ បានធ្វើការមើលងាយដល់ខ្លួនបែបនេះ គឺដោយសារតែគាត់ «ទាក់ទង» កញ្ញាអត់បាន ។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់ freshnewsasia កញ្ញាទើបតែឆេះដុំនឹងអ្នកដឹកនាំវ័យចំណាស់ម្នាក់ឈ្មោះ ជា ឈីម ដែលបានផ្ញើសារបង្ហាញចេតនាមើលងាយកិត្តិយសរបស់នាង តាមរយៈការសុំដេកជាមួយក្នុងតម្លៃត្រឹមតែ ៥០ ដុល្លារ ៕ ដោយ៖ ឧត្តម