Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​ល្ហុង ជួយ​សម្អាត​ជាតិពុល​ក្នុង​សួត និង​បង្ការ​មហារីក​ប្រសិទ្ធភាព​

​ល្ហុង ពុំ​ត្រឹមតែ​ជា​ផ្លែឈើ​មានឱជារស​ឆ្ងាញ់​ពិសា តែ​វា​នៅ​ជា​ឱសថ​ដ៏​មានតម្លៃ​ចំពោះ​សុខភាព ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា ល្ហុង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​សរីរាង្គ ពិសេស​ចំពោះ​សួត និង​ក្រពេញ​ប្រូ​ស្តា​ត ។​

១ – ឱសថ​បង្ការ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

​បរិភោគ​អាហារ​សម្បូរ lycopen ជាប្រចាំ ដូចជា​ផ្លែ​ល្ហុង និង​តែ​បៃតង នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថយ​អប្បបរមា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​បុរស ។​

​នេះ​ជា​ដំបូន្មាន​ថ្មី​បំផុត ប្រកាស​លើ​ទស្សនា​វ​ដ្តី​ជីវជាតិ​អាស៊ី ប៉ាស៊ីហ្វិក ផ្អែកលើ​ការស្រាវជ្រាវ​លើ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ១៣០ នាក់ ។ តាមរយៈ​នោះ អ្នកមាន​ទម្លាប់​បរិភោគ​អាហារ​សម្បូរ lycopene ដូចជា​ល្ហុង​, ប៉េងប៉ោះ​, ការ៉ុត​, ឪឡឹក​… នោះ​បន្ថយ​បាន​ដល់ ៨២% ហានិភ័យ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ប្រៀប​នឹង​ក្រុម​មិន​បរិភោគ ។ អាស្រ័យហេតុនេះ ពួក​អ្នកជំនាញការ​ជីវជាតិ​ទូន្មាន​បុរស​គួរ​បង្កើន​ការប្រើប្រាស់​អាហារ​ល្ហុង ដើម្បី​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺ ។​

២ – បង្កើន​មុខងារ​សួត​

​អ្នកញៀន​បារី ឬ​ត្រូវ​រស់នៅក្នុង​បរិស្ថាន​មាន​ផ្សែង​បារី នោះ​គួរ​បំពេញ​អាហារ​សម្បូរ​វីតាមីន A ក្នុងនោះ​មាន​ល្ហុង ។

​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​, នេះ​ជា​អាហារ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​រលាក​សួត បង្កឡើង​ដោយសារ​ជាតិ Carcinogen និង benzopyrene ក្នុង​ផ្សែង​បារី ៕ លី​សា​

×