អាហារទាំងអស់ដែលអ្នកទទួលទានរាល់ថ្ងៃ អាចផ្តល់ផលប្រយោជន៍ចំពោះសុខភាព ប៉ុន្តែមានអាហារខ្លះទៀត វាធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារី។
ខាងក្រោមនេះ CEN សូមណែនាំប្រិយមិត្តនូវអាហារមួយចំនួន ដែលគួរចៀសវាង ព្រោះអាហារទាំងនោះបើបរិភោគច្រើន អ្នកនឹងអាចប្រឈមនឹងជំងឺមហារីកខ្ពស់។
– អ្នកមិនគួរពិសារសាច់ច្រើនជាងបន្លែនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺមហារីកពោះវៀនបាន។
– ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺមហារីកក្រពេញទឹកមាត់ អ្នកគួរតែកុំពិសារស្រា និងបារីឲ្យសោះ។
– អាហារដែលបំពង ជាពិសេស ប្រហិតបំពងជាដើម នឹងអាចធ្វើឲ្យអ្នកកើតជំងឺមហារីកសួត។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគអាហារបំពងទាំងឡាយ។
– អាហារដែលផ្អាប់ទុកយូរ ក៏អាចធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពះផងដែរ។ ដូចនេះ បើអ្នកអាចចៀសកុំពិសារ អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបសុខភាពអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីក។
– អាហារដែលអ្នកពិសារ អ្នកគួរតែបរិភោគអាហារដែលមានសីតុណ្ហភាពចាប់ពី៦០អង្សាសេចុះក្រោម ទើបអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារ៕ សុភ័ក្ត្រ
ប្រភព ៖ buzzlife.com.tw