Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​ផ្លែ​ខ្នុរ ៣ ក្លែប ពេល​ពោះ​ទទេ​ក្នុង​រង្វង់​៧​ថ្ងៃ អ្នកនឹង​ភ្ញាក់ផ្អើល​ពី​លទ្ធផល​ទទួលបាន​

ខ្នុរ​ជា​ផ្លែឈើ​ផ្ទុក​បរិមាណ​ជាតិ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សរីរាង្គ ដូចជា​វីតាមីន A, C, B6, ប៉ូ​តា​ស្យូ​ម​, ជាតិ​សរសៃ​, ម៉ាញ៉េ​ស្យូ​ម​, កាល់ស្យូម​, ដែក​, ប្រូតេអ៊ីន​,… ពិសេស​វា​នៅ​ផ្ទុក​ទាំង lignans, isoflavones និង sapopim ។ នេះ​សុទ្ធតែជា​សារជាតិ​ជួយ​សរីរាង្គ​ប្រឆាំង​ទប់ទល់​ជំងឺមហារីក​មួយចំនួន (​ពិសេស​មហារីក​ពោះវៀន​) ។​

​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​មួយទៀត​របស់​ផ្លែ​ខ្នុរ គឺ​ផ្គត់ផ្គង់​បរិមាណ​អាហារូបត្ថម្ភ​រុក្ខជាតិ​ដ៏​ច្រើន​សម្រាប់​សរីរាង្គ ។ អាហារូបត្ថម្ភ​រុក្ខជាតិ​មានលទ្ធភាព​ទប់ស្កាត់​ការកកើត​របស់​កោសិកា​មហារីក​, ទប់ស្កាត់​ការរីកចម្រើន​ទៅជា​មហារីក​របស់​ស្នាម​រលាក​ដំបៅ​ក្នុង​សរីរាង្គ ។ អាស្រ័យហេតុនេះ ប្រសិន​អ្នកមាន​ដំបៅ​ក្រពះ​, អ្នក​គួរ​បរិភោគ​ខ្នុរ​ពេល​ពោះ​ទទេ (​ឬ​គម្លាត​ឆ្ងាយ​ពី​ម៉ោង​បាយ​), វា​អាចជួយ​សរីរាង្គ​ប្រយុទ្ធប្រឆាំង​ទប់ទល់​ស្ថានភាព​នេះ ។​

​បរិមាណ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​ក្នុង​ផ្លែ​ខ្នុរ​នឹង​ជួយ​រក្សា​កម្រិត​សម្ពាធ​ឈាម​ធម្មតា និង​បន្ថយ​ហានិភ័យ​ឈឺបេះដូង​, ស្ត្រូ​ក​ដល់​កម្រិត​ទាប​បំផុត ។​

​ក្រៅពីនេះ ខ្នុរ​នូវ​ជួយ​ឲ្យ​ស្បែក​ស្អាត ដោយសារ​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​ពន្យឺត​ដំណើរការ​ចាស់​របស់​រាងកាយ ។ បរិមាណ​ទឹក​ដ៏​ច្រើន​ក្នុង​ផ្លែ​ខ្នុរ​ជួយ​រក្សា​សំណើម​របស់​ស្បែក​, ដូច្នេះហើយ​អ្នក​បរិភោគ​ខ្នុរ​ជាប្រចាំ​នឹងមាន​ស្បែក​តឹង រលោង ហើយ​ស្នាម​ជ្រួញ​លេចឡើង​យឺត​ជាង ៕ លី​សា​

×