ភ្នំពេញ-សម្រាប់ឆ្នាំទីបីសិល្បករក្នុងស្រុកនិងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏ធំអស្ចារ្យនៅទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នាំលាបមកពីប្រទេសន័រវ៉េកំពុងធ្វើការគាំទ្រដល់សកម្មភាពមួយនេះនិងបង្កើតភាពច្នៃប្រឌិតដែលអាចធ្វើទៅបានដោយផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយការប្រគំតន្ត្រីការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ទោលផងដែរ។
រាជធានីភ្នំពេញ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ2017 ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ក្នុងអំឡុងពេល 4 ថ្ងៃប្រជាជនកម្ពុជាជនបរទេសនិងអ្នកដំណើរនឹងមានឱកាសទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃរាជធានី។ Laetitia Troussel ជាអ្នកនិពន្ធនិងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមានជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កានិងមានភាពរីកចម្រើន!”។
អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំង ដែលរស់នៅរាជធានីភ្នំពេញរូបនេះ បានចាប់ដៃជាមួយ
Chifumi និងThéoVallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញពីររូបដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញរបស់ពួកគេពីសិល្បៈខ្មែរនិងវប្បធម៌នៅជុំវិញទីក្រុងចូលរួមសម្រាប់ភាពច្នៃប្រឌិតសិល្បៈក្នុងកម្មវិធីនេះ។
ក្រៅពីការគូរគំនូរដោយផ្ទាល់កម្មវិធីនេះ នឹងបង្ហាញពីទម្រង់ផ្សេងៗនៃភាពច្នៃប្រឌិត ដែលទាក់ទងនឹងសិល្បៈតាមដងផ្លូវតាមបែបវិធីសាស្ត្រផ្សេងៗគ្នារបស់ពួកគេដូចជាការថតរូបរបស់វិចិត្រករទីក្រុងរូបចម្លាក់ដែលបានរកឃើញធ្វើពីលោហធាតុសិល្បៈក្បាច់គុននៅតាមដងផ្លូវ ជាដើម…គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើតដែលមានភាពងាយស្រួលហើយអ្នកទាំងអស់គ្នាក៏អាចចូលរួមបានដែរសូម្បីតែជាមួយនឹងមធ្យោបាយតិចតួចក្តី។
សិល្បករទាំងក្នុងស្រុកនិងអន្តរជាតិនឹងទទួលបានតំណាងស្មើៗគ្នាហើយកម្មវិធីនេះផ្ទាល់គឺជាឱកាសសម្រាប់សិល្បករខ្មែរវ័យក្មេងដើម្បីទទួលបាននូវការទទួលស្គាល់និងធ្វើឱ្យស្នាដៃសិល្បៈរបស់ពួកគេកាន់តែមានភាពវិវឌ្ឍផងដែរ។ អ្នករៀបចំកម្មវិធីនេះផ្ទាល់មានគោលបំណងចង់ឱ្យអ្នកគ្រប់គ្នាបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះហេតុដូច្នេះហើយបានជាព្រឹត្តិការណ៍មួយនេះមិនត្រូវបានបង់ប្រាក់ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្តតាមម៉ូតូកង់បីនៅថ្ងៃទី 10 ខែធ្នូ ដែលជាការធ្វើដំណើរទៅកាន់ទីតាំងនានាចំនួន 15 កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះនឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម។
JOTUN ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការគាំទ្រសិល្បៈនៅកម្ពុជាម៉ាកថ្នាំលាបដ៏ល្បីមួយនេះនឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះជាលើកដំបូង។
លោក Svein Johan Stub ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន JOTUN បានឱ្យដឹងថា: អ្វីដែលយើងចូលចិត្តអំពីសិល្បៈនៅតាមដងផ្លូវគឺថាសិល្បៈនេះអាចផ្លាស់ប្តូរទាំងស្រុងនូវបុគ្គលិកលក្ខណៈនៃអគារមួយដែលមានរូបរាងសាមញ្ញបំផុតអោយក្លាយជាអាគារមួយពោរពេញដោយភាពទាក់ទាញ។នេះគឺជាថាមពលនៃថ្នាំលាបដោយធ្វើការជ្រើសរើសពណ៌អោយសមស្របជាមួយ
នឹងរូបគំនូរ នោះវានឹងផ្តល់ភាពងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈនិងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ! “។
ក្រុមហ៊ុនមានក្តីរំភើបយ៉ាងខ្លាំងចំពោះគំនិតនៃការដាក់បញ្ចូលបុគ្គលិកលក្ខណៈរាជធានីភ្នំពេញទៅក្នុងវេទិការមួយនេះដែលធ្វើឱ្យទីក្រុងទទួលបានចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរនៅល្បឿនពន្លឺ។ លោក Stub បានបន្ថែមទៀតថា: យើងធ្លាប់និយាយថាថ្នាំលាបរបស់យើងបានជួយបង្កើននូវសោភណ្ឌភាពផ្ទះ និងអាគារជាច្រើនដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នកផ្គត់ផ្គង់ថ្នាំលាបសម្រាប់ប៉មអេហ្វែលនៅទីក្រុងប៉ារីសនិងបានផ្តល់នូវសោភណ្ឌភាពពណ៌ដល់បូរី និងអាគារជាច្រើននៅទូទាំងព្រះរាជាណាចក្រផងដែរ។
“ការលើកទឹកចិត្តដល់ស្នាដៃគំនូរខ្នាតធំនៅទីសាធារណៈនិងឯកជននៅជុំវិញទីក្រុងគឺជាវិធីសាស្ត្រល្អមួយក្នុងការផ្តល់នូវអ្វីៗដែលល្អដល់ប្រជាជននៅរាជធានីភ្នំពេញនិងជាការអរគុណយ៉ាងកក់ក្តៅចំពោះការយកទុកចិត្តដាក់នូវស្លាកសញ្ញាថ្នាំលាបរបស់យើង” ។
JOTUN ក៏នឹងផ្តល់ជូនអ្នកទស្សនាទាំងអស់នូវឱកាសដើម្បីឈ្នះរង្វាន់ Fujifilm Instax mini 9 តាមរយៈការប្រកួតថតរូបSelfie
ក្នុងកម្មវិធីនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.facebook.com/jotun.kh/៕ ដោយ ៖ ក្រុមហ៊ុន