ស្ត្រីជាច្រើនតែងប្រឹងប្រែងដើរបញ្ច្រាស់ក្រិតក្រមនៃភាពចំណាស់តាមធម្មជាតិ។ គប្បីយល់ថា ការថែទាំស្បែកពីវ័យនេះទៅ គឺគ្រាន់តែអាចធ្វើឲ្យអ្វីៗបានប្រសើរបំផុត មានន័យថា “ចាស់បន្តិចមែន តែនៅមានសម្ផស្សស្អាតទន់ភ្លន់បែបមជ្ឈិមវ័យ។ អ្វីៗដែលអាចធ្វើបានក្នុងវ័យនេះរួមមាន៖
១.ការប្រើប្រាស់ផលិតផលមានផ្ទុកសារធាតុ collagen និង elastin
ផ្ទៃមុខរបស់យើងពេលនៅក្មេងវាណែនតឹង គ្រាកាន់តែឈានចូលវ័យចំណាស់នោះស្បែករបស់យើងនឹងស្តើងជាងមុន ហើយពុំណែនតឹងឡើយ។ ព្រោះថា ចាប់ពីវ័យប្រមាណ ៤០ឆ្នាំឡើង ការផលិត collagen និង elastin នៃរាងកាយរបស់យើង មានភាពយឺតនិងពុំគ្រប់គ្រាន់។ ហេតុនេះអ្នកចាំបាច់ត្រូវបង្កើនបំពេញបន្ថែមដោយផលិតផលមានផ្ទុក collagen និង elastin ព្រមទាំង peptide ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយឲ្យស្បែកមានភាពទន់ល្មើយ។
គ្រាដែលកោសិកាក្នុងវ័យនេះធ្វើឲ្យវាងាប់គរលើគ្នាជាស្រទាប់ៗ ជាហេតុបណ្តាលឲ្យកម្រិតសំណើមនឹងថយចុះ ពេលនេះឯងអ្នកគប្បីប្រើផលិតផលដែលសម្បូរ ceramide, axit hyaluronic ដើម្បីបង្កើនកំរិតសំណើមនៃស្បែក ធ្វើឲ្យវាមានសភាពណែនតឹង។
២.កម្ចាត់កោសិកាដែលងាប់
ដោយការស្វ័យបង្កើតនឡើងនៃកោសសិកាស្បែកកាន់តែចុះខ្សោយតាមវ័យនោះ ដើម្បីរក្សាបានភាពភ្លឺថ្លាសម្រាប់ស្បែកនៃវ័យ ៤០ឆ្នាំនេះ អ្នកគប្បីកម្ចាត់កោសិកាងាប់ឲ្យបានប្រមាណ ២លើក ក្នុង១សប្តាហ៍។
៣.បរិភោគទឹកឲ្យបានច្រើន
ទឹកពិតជាមានប្រយោជន៍ដល់សុខភាព ក្នុងនោះមានស្បែកផងដែរ។ ការបរិភោគទឹកច្រើនវាស្រដៀងនឹងការបង្សើមស្បែកពីខាងក្នុង។ ប្រការនេះមានសារៈសំខាន់ ព្រោះថាពីវ័យ៤០ឆ្នាំឡើងកំរិតសើមនៃស្បែក ធ្លាក់ចុះខ្លាំងប្រៀបនឹងគ្រានៅជាយុវវ័យ។
៤.កុំរំលងចោលការថែទាំស្បែកក
អ្នកខ្លះពេលឈានចូលវ័យចំណាស់ច្រើនប្រមូលផ្តុំទៅលើការថែទាំស្បែកមុខ នេះជាការមើលស្រាលតំបន់ស្បែកក ដែលវាក៏ទាមទារឲ្យមានការថែទាំដូចជាស្បែកមុខដែរ។ ពុំនោះសោត ថ្វីបើស្បែកមុខអ្នកណែនតឹងក៏ដោយ តែស្បែកករបស់អ្នកដែលស្ងួតជ្រីវជ្រួញវានឹងបង្ហាញពីភាពចំណាស់របស់អ្នកពុំអាចប្រកែកបាន។
៥.ថ្លឹងថ្លែងវិធីថែទាំស្បែកតាមឡាស៊ែរ និងម្ជុល
ប្រសិនបើមានលទ្ធភាព អ្នកគប្បីស្វែងយល់ពន្លឺ IPL ព្រមទាំងវិធីបង្កើតស្រទាប់ស្បែកថ្មីដោយម្ជុល។
IPL គឺវិធីអន្តរាគមន៍ដោយឡាស៊ែរ ដើម្បីកម្ចាត់ចោលនូវសំបុរស្បែកពុំប្រក្រតីលើផ្ទៃមុខ វាជួយកាត់បន្ថយជាអតិប្បរមានូវស្នាមជ្រីវជ្រួញនៅទីនោះ ។
វិធីសាស្ត្រប្រើម្ជុលគឺការបង្កឲ្យមានស្នាមរបួសដ៏តូចលើស្បែកសម្តៅដាស់រំញោចលើស្បែក ហើយតាមរយៈមនោះវាធ្វើឲ្យមានកំណើនកូឡា អ្នកអាចអនុវត្តវិធីនេះក្នុងពេលតែមួយបាន។
៦.លាបឡេប្រឆាំងកំដៅ
រាល់ការប៉ុនប៉ងថែទាំស្បែកទាំងឡាយពុំអាចរំលងចោលការលាបឡេប្រឆាំងពន្លឺរាល់ពេលអ្នកចេញទៅក្រៅផ្ទះ ។ ពុំនោះសោតការប៉ុនប៉ងទាំងឡាយរបស់អ្នកប្រៀបដូចជាយកអំបិលបោះក្នុងទឹកទន្លេ។
៧.ដេកលក់ស្កប់ និងដេកឲ្យបានគ្រប់គ្រាន់
និយាយរួមដំណេកស្កប់ស្កល់នឹងគ្រប់គ្រាន់មានសារៈសំខាន់ចំពោះសុខភាពរាងកាយនិងស្មារតី ហើយវាកាន់តែមានសារៈប្រយោជន៍បំផុតសម្រាប់ការថែទាំស្បែគក្នុងវ័យលើសពី៤០ឆ្នាំ។ ការគេងពុំលក់ឬគេងពុំគ្រប់ វានឹងបន្សល់ទុកស្លាកស្នាមពុំប្រក្រតីនាព្រឹកថ្ងៃបន្ទាប់។ វិធីព្យាបាលមានតែ១គត់នោះគឺគេងឲ្យបានគ្រប់ក្នុងរយៈពេលពី៧-៦ម៉ោង/ថ្ងៃ។
៨.ប្រើប្រាស់សេរ៉ូមនៅពេលយប់
បរិមាណនៃសារធាតុទាំងដែលជួយឲ្យស្បែកមានសុខភាពល្អនៅក្នុងសេរ៉ូម ខ្ពស់ជាងឡេថែទាំស្បែក ឬផ្តល់សំណើមឲ្យស្បែកដូចពោលខាងលើ។ ប្រសិនបើពុំទាន់បានអនុវត្តវិធីសាស្ត្រនេះទេ គួរគប្បីបំពេញបន្ថែមភ្លាមកុំឲ្យយឺតពេល៕