ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បែកថ្នាំបានយកកាំបិតកាប់ចំសមត្ថកិច្ចត្រូវដៃបណ្ដោយឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យរុស្សី ភ្លាមៗ។
បុរសជនបរទេសម្នាក់សង្ស័យប្រើថ្នាំញៀនហួសកំរិចយកកាំបិតបុ័ងតោកាប់ក្បាលនិងអារកខ្លួនឯង ហើយសមត្ថកិច្ចចុះអន្តរាគមន៍កាប់សមត្ថកិច្ចបណ្ដាលរបួសម្នាក់រយះខ្នងដៃហេតុការណ៍ កាលវេលាម៉ោង២និង០០នាទី រសៀល ថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅចំណុចវីងវេរលុយ ៤៣២ តាមបណ្ដោយផ្លូវ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សមត្ថកិច្ចបានអោយដឹងថាមានបុរសជនបរទេសម្នាក់សង្ស័យបែកថ្នាំយកកាំបិតបុ័ងតោអារកនិងកាប់ក្បាលខ្លួនឯងច្រើនកកាំបិតរួចសមត្ថកិច្ចចុះទៅអន្តរាគមន៍បែរជាបុរសជនជាតិចិននោះយកកាំបិតបុ័ងតោកាប់ចំខ្នងម្រាមដៃស្ដាំបណ្ដាលរបួសរយះដល់ឆ្អឹង ហើយក៏ប្រញាប់ញ្ជូលទៅមន្ទីរពេទ្យរុស្សី ក្រោយមកក៏សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋបានឃាត់បុរសជនបរទេស ដែលបង្កហិង្សាជានិងវាយខ្នោះនិងនាំកម្លាំងសហការជាកងកម្លាំងអាវុធហត្ថខណ្ឌ ឃាត់មិនអោយប្រជាពលរដ្ឋវាយទៅលើជនបរទេស រួចដាក់រថយន្តសង្គ្រោះមណ្ឌលសុខភាពចាក់អង្រែដឹកយកមកមន្ទីរពេទ្យព្យាបាលចាំសាកសួរនាំបន្តទៀត ។
លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌចំការមនបានប្រាប់ថាក្នុងហេតុការនេះបានបន្តថាលោក ម៉ៅ សំណាងជាមន្ត្រីអន្តរាគមន៍ខណ្ឌផែនអន្តរាគមន៍ដោយរបួសត្រូវបុរសជនបង្កហិង្សាយកកាំបិតកាប់ចំខ្នងដៃ បណ្ដាលរបួសរយះដល់ឆ្អឹងនិងដាច់សរសៃហូរឈាមខ្លាំងហើយសំរាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងរបួសស្ត្រីម្នាក់ទៀតឈ្មោះ មាស សាលីភេទស្រី អាយុ៧០ មុខរបរលក់អំពៅសាង ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន របួសរយះក្បាលបន្តិចដោយសារស្ត្រីរងគ្រោះរុញរទេះឆ្លងកាត់កន្លែងកើតក៏បុរសជនជាតិចាប់ដើម្បីគំរាមសមត្ថកិច្ចតែសំណាងល្អស្ត្រីគាត់រើសរួច ហើយចំណែកបុរសបង្កនោះជាជនជាតិចិនដោយមានលិខិតឆ្លងដែនដាក់ឈ្មោះ JIN CHUN ភេទសប្រុស អាយុ ៣៧ របួសធ្ងន់ត្រង់ក្បាលសន្លប់ឈឹងបច្ចប្បន្នសំរាកនៅមន្ទីរពេទ្យរុស្សី ហើយកំពុងទំនាក់ទំនងទៅស្ថានទូតដើម្បីស្វែងរកក្រុមគ្រួសារអោយមកមើលថែទាំ ។
សមត្ថកិច្ចបញ្ជាក់ថាបុរសជនជាតិចិននេះ សមត្ថកិច្ចយើងមិនទាន់អាចសន្និដ្ឋានថាបុរសបង្កហិង្សានេះជាជនជាតិចិនមិនដឹងថាបែកថ្នាំឬមូលហេតុបានជាយកកាំបិតមកកាប់ខ្លួនឯងនិងកាប់ប៉ូលីសនិងស្ត្រីរុញរទេះលក់អំពៅសាងរងចាំដឹកខ្លួននិងកទឹកនោមដើម្បីធ្វើតេស្តរកមើលសារធាតុញៀនសិន ៕ ដោយ ៖ រចនា