ការអធ្រាស្រ័យ យោគយល់គ្នា គឺជារឿងដ៏ល្អមួយ សម្រាប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវសាធារណៈ ។ ផ្ទុយទៅវិញ ប្រសិនយកទង្វើ «ចងមុខយក្ស» ចង់ឈ្នះចាញ់គ្នា នោះរឿងដ៏តូចមួយនេះនឹងអាចក្លាយជារឿងធំខាតបង់ប្រយោជន៍រៀងៗខ្លួនពុំខានឡើយ ។
យ៉ាងណាមិញ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ មករា ម៉ៅ បានបង្ហោះវីដេអូមួយ និងសរសេរចំណងជើងយ៉ាងខ្លីថា៖ «ខ្លាំងប៉ះខ្លាំងញាក់សាច់» ។
តាមរយៈការលេងចំណងនេះ នោះអ្នកទាំងអស់គ្នា ប្រាកដណាស់ជាចង់ដឹងពីរឿងរ៉ាវជាខ្លាំងហើយ ។ ពិតមែនហើយ នោះគឺជាទិដ្ឋភាពដ៏គួរឲ្យហួសចិត្តមួយ បង្ហាញឲ្យឃើញម្ចាស់រថយន្តស៊េរីទំនើប២គ្រឿង បានចងមុខយក្សដាក់គ្នាមួយសន្ទុះធំ ខណៈបើករថយន្តជល់មុខគ្នា ។ ទោះយ៉ាងណា នៅទីបំផុត រថយន្តស៊េរីទំនើប២បាំងកន្លះ ក៏ព្រមបើកថយក្រោយ បើកផ្លូវ ហើយរថយន្តប្រហែលជាឆ្លាមពណ៌ត្រីឆ្លូញ ដែលបើកបច្ច្រាសទិសគ្នា ស្ថិតក្នុងចំណីផ្លូវខាងស្តាំ (ខុស) ក៏បានបើកជៀសចាកចេញ ៕ ដោយ៖ ឧត្តម
ចង់ដឹងថា នរណាខ្លាំងនរណាខ្សោយ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖