Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី​១១ ខែ​ធ្នូ នឹងមានភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​

​នេះ​បើ​តាម​ការព្យាករណ៍​អាកាសធាតុ បានឲ្យដឹងថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​បន្ដ​គ្របដណ្ដប់​លើ​កម្ពុជា និង​ខ្យល់​ដែល​បក់​មកពី​ទិស​អាគ្នេយ៍ មក​ពី​សមុទ្រ​ចិន​ខាងត្បូង បាន​នាំនូវ​សំណើម​មក​ជាមួយ ដែល​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម ទៅ​បង្គួរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ ចាប់ពី​ថ្ងៃ​ទី​៧-១១ ខែ​ធ្នូ​៖ អាច​នឹង​មាន​ភ្លៀង​ធ្លាក់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​។ ចាប់ពី​ថ្ងៃ​ទី​០៧-០៩ ខែ​ធ្នូ​៖ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​កំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​ខេត្ត​មណ្ឌលគិរី​៕ ​ដោយ ​៖​ កូឡាប​

​ខាងក្រោម​នេះ ជា​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក​៖

×