Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់ដឹង​ពី​រោគសញ្ញា នៃ​ជំងឺ​ដំបៅ​ក្រពះ​

​មនុស្ស​ភាគច្រើន​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ឈឺ​ពោះ និង​ក្រហាយ​ពោះ​។ អ្នកខ្លះ​ថា ការ​ញ៉ាំ​អាហា​រហិរ​ច្រើន​អាច​បណ្តាលឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុង​ក្រពះ ប៉ុន្តែ ឥឡូវនេះ​គ្រូពេទ្យ​បានឲ្យដឹងថា ការបង្ក​រោគ​ដោយ​បាក់តេរី​មួយ​ប្រភេទ ឬ​ថ្នាំ​មួយចំនួន អាច​បណ្តាលអោយ​មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​។​

រោគសញ្ញា​

​ការឈឺចាប់​បែប​ក្រហាយ​គឺជា​សញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​របស់​ជំងឺ​នេះ​។ ការឈឺចាប់​ដែល​បណ្តាល​មក​ពី​ដំបៅ និង​រឹង​តែ​ធ្ងន់ធ្ងរ​នៅពេល​ប៉ះពាល​នឹង​អាស៊ីត​ក្រពះ​នៅលើ​កន្លែង​មាន​ដំបៅ​។​

​ការឈឺចាប់​នេះ​អាចជា​ ៖

– ចេញពី​ជុំវិញ​រន្ធ​ផ្សិត​ឡើង​ទៅលើ​ឆ្អឹងជំនី​

– កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ក្រពះ​អត់​មាន​ចំណី​

– ធ្វើទុក្ខ​ខ្លាំង​នៅពេល​យប់​

– បាត់​វិញ​ជា​បណ្តោះអាសន្ន​នៅ​ពេល​ញ៉ាំ​អាហារ​ដែល​ជួយ​សម្រាល​ជាតិ​អាស៊ី​ត ឬ​ប្រើ​ថ្នាំ​ទប់​ជាតិ​អាស៊ីត​។​

– បាត់​ទៅ​វិញ និង​កើតឡើង​ម្តងទៀត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរ​បី​សប្តាហ៍​។​

​សញ្ញា​ដែល​មិនសូវ​មាន​នោះ​គឺជា​សញ្ញា​ធ្ងន់ធ្ងរ ៖

– ក្អួត​ធ្លាក់ឈាម ដែល​អាច​ជា​ពណ៌​ខ្មៅ ឬ​ក្រហម​

– លាមក​មាន​ឈាម​ពណ៌​ខ្មៅ​

– ក្អួតចង្អោ​

– ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​

– ប្រែប្រួល​ទម្លាប់​ញ៉ាំ​អាហារ​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×