Paris រដ្ឋធានី នៃប្រទេសបារាំង បានស្វាគមន៍កំណើតហាងអាក្រាតកាយដំបូងមានឈ្មោះថា O’naturel។ ថ្វីត្បិតតែទើបសម្ភោធកាលពីខែមុនក៏ដោយ តែហាងនេះពិតជាមានភ្ញៀវមកបរិភោគយ៉ាងច្រើនកុះករ។
ក្រោយពីរៀបចំពិធីជប់លៀងរាត្រីឯកជនមួយឲ្យសហព័ន្ធ Naturist Paris នាយប់ដំបូងគេភោជនីយដ្ឋាននេះ បន្តបើកទ្វារឲ្យមហាជននិយមអាក្រាតកាយចូលមកបរិភោគអាហារ។ ពេលចូលក្នុងហាងភ្ញៀវទាំងអស់ត្រូវជំរុះសម្លៀកបំពាក់ចោល រួចអង្គុយលើកៅអីបរិភោគអាហារភេសជ្ជៈបែបធម្មតា។
ថ្វីត្បិតតែភ្ញៀវត្រូវជំរុះសម្លៀកបំពាក់ចោល ហើយដើរចុះឡើងដោយសេរីក្នុងហាងនេះក្តី ប៉ុន្តែចុងភៅ និងអ្នកបំរើត្រូវស្លៀកបំពាក់ដើម្បីធានាអនាម័យចំណីអាហារ។
O’naturel ស្ថិតនៅកណ្តាលក្រុងប៉ារីស ហើយគេសង្ឃឹមថា នឹងនាំមកនូវក្តីរីករាយបរិភោគអាហាររាត្រី ដែលគោរពលើកតម្កើងតម្លៃធម្មជាតិ”។
ម្ចាស់ភោជនីយដ្ឋានគឺជាបងប្អូនភ្លោះឈ្មោះ Mike និង Stephane Saada អាយុ៤២ឆ្នាំ ហើយបាននាំយកគោលគំនិតភោជនីយដ្ឋានអាក្រាតកាយ ពីក្រុងឡុង និងតូក្យូមកកែច្នៃ៕ ចន្ទ្រា