Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ការៈ​ទាំង​នេះ ជា​សញ្ញា​នៃ​ការ​ប្រើ​​ថ្នាំ​​លើស​​កម្រិត​

នៅ​ពេល​អ្នក​ប្រើ​ថ្នាំ ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ​កុំ​ប្រើ​ហួស​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ ពីព្រោះវាអាច នឹង​នាំអោយ​មាន​គ្រោះថ្នាក់​បាន។

​​រោគ​សញ្ញា​មួយ​ចំនួន​អាច​នឹង​លេចឡើង​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ហួស​កម្រិត​។​ រោគសញ្ញា នៃ​ការពុល​ថ្នាំ ឬ ប្រើ​ថ្នាំ​លើស​កម្រិត រួមមាន​ដូចជា​៖

– ក្អួតចង្អោរ​

– ក្អួត​

– ឈឺ​ក្នុង​ពោះ​

– រាគ​

– វិលមុខ​

– បាត់បង់​លំនឹង​រាងកាយ​

– ប្រកាច់​

– វង្វេងវង្វាន់​

– មាន​ភាព​ពិបាក ក្នុង​ការដកដង្ហើម​

– មាន​ភាព​ស្រមើល​ស្រមៃ​

– មាន​ការរំខាន ដល់​ការមើលឃើញ​

– មានការ​ហូរឈាម នៅ​ផ្នែក​ខាងក្នុង​

– ប្រស្រី​ភាព មាន​ភាពមិនប្រក្រតី​

– ចង្វាក់​ជីពចរ មាន​ការផ្លាស់ប្តូរ​

– ងងុយ​គេង​

– សន្លប់ ៕​ សុភ័ក្ត្រ

ប្រភព៖ health

×