Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា​? នារី​ចិន​ម្នាក់ ស៊ី​អស់​ចៀម​មួយ​ក្បាល ទម្ងន់ ១៥​គីឡូក្រាម​

​នារី​ម្នាក់​មាន​ទម្ងន់​ខ្លួន​ពុំ​ដល់ ៤៥​គីឡូក្រាម​ផង តែ​អាច​បរិភោគ​អស់​ចៀម​ខ្វៃ ទម្ងន់ ១៥Kg តាមមើល​នាង​ប្រហែល​ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​”​ក្រពះ​គ្មាន​បាត​”​។​

​តុង​តុង​បរិភោគ​ចៀម​ខ្វៃ ទម្ងន់ ១៥Kg

​តុង​តុង កើត​នៅ​ខេត្ត ហ៊ី​ឡុង​ជាំ​ង អាច​បរិភោគ​អស់​អាហា​រលើ​តុ​សម្រាប់​មហា​គ្រួសារ​មួយ​ដែល​នាង​តែង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ទិដ្ឋភាព​នេះ លើ​បណ្តាញ​សង្គម ។ ចាប់ផ្តើម​ខ្សែ​វីដេអូ​នេះ នារី​វ័យ ២៥​ឆ្នាំ ពោលថា “​សួរ​ស្តី​អ្នក​ទាំងអស់​គ្នា ខ្ញុំ​គឺ​តុង​តុង​ក្រពះ​ធំ​”​។​

​ជាមួយ​ស្នាមញញឹម នាង​សំឡឹង​ចំ​កាមេរ៉ា ហើយ​មើលទៅ​តុង​តុង​ហាក់ដូចជា​តូច​ល្អិ​ចណាស់ ប្រៀប​ដូចជា​ភ្នំ​អាហារ​ខាងមុខ​នាង​។ តាមរយៈ​ខ្សែ​វីដេអូ​ខាងលើ បង្ហាញថា នារី​វ័យ ២៥​ឆ្នាំនេះ បានសម្រេច​ភារកិច្ច​ក្នុង​ការទូទាត់​សាច់​ចៀម​អាំង​ទម្ងន់ ១៥​គីឡូក្រាម​ខាងលើ ។​

​ប្រិយមិត្ត​អាច​មាន​ការស្រឡាំងកាំង និង​គិត​ថា នាង​ប្រហែលជា​ឃ្លាន ប៉ុន្តែ​ក្នុង​អំឡុងពេល ៧​ឆ្នាំ​មកនេះ នាង​បាន​បង្ហាញ​ពី​សមត្ថភាព​នៃ​មនុស្ស​មាន​ក្រពះ​គ្មាន​បាត​ជាអាទិ៍ នាង​អាច​បរិភោគ​ម្តង​មួយ​ពេល​អស់​គាវ​ចំនួន​២០០​ដុំ ឬ​ស៊ុត​ចំនួន​៩៣​គ្រាប់​។ ចំពោះ​អាហារ​អឺរ៉ុប​វិញ​នាង​ក៏​ធ្លាប់​បង្ហាញឲ្យឃើញថា បាន​បរិភោគ​អស់ hamburge 5kg តែ​ពុំ​ទាន់​ឆ្អែត​ត្រូវ​បន្ថែម​សាច់​វិច​សាច់​ចៀម ៤៨​ដុំ​ទៀត ។ ជា​សក្ខីភាព​នៃ​សមត្ថភាព​កម្រ​ប្រទះ​នេះ គឺ​នៅ​អំឡុងពេល​នៃ​ការប្រកួត “​ស៊ី​” ប្រព្រឹត្តទៅ​កាលពី​ខែ​៥ នៅ​សឺ​ជាំ​ង តុង​តុង បាន​ឈ្នះ​ដាច់​លើ​គូប្រកួត ៤​នាក់​ទៀត ដោយ​បរិភោគ​អស់​មី ១៧​ចាន ក្នុងអំឡុងពេល ១០​នាទី​ប៉ុណ្ណោះ ខណៈ​ពេល​អ្នក​ឈរ​រៀប​លំដាប់​បន្តបន្ទាប់​បរិភោគ​អស់ ៥-៧ ចាន​ប៉ុណ្ណោះ​។ នាង​ពោលថា “​សមត្ថភាព​បរិភោគ​របស់ខ្ញុំ​ខ្លាំងណាស់ ក្រៅពី​នោះ​ខ្ញុំ​នៅ​ចាំបាច់​បរិភោគ​អាហារ​ពេលយប់​ទៀត ម្តងៗ​ក៏​បរិភោគ​មិន​តិច​ដែរ​៕ ចន្ទ្រា​

×