ជំងឺលើសសម្ពាធឈាមកើតឡើងនៅពេលដែលសម្ពាធឈាមដែលធ្លាប់តែមានកម្រិតធម្មតាបែរជាកើនឡើងខ្ពស់។
ជំងឺនេះជាទូទៅ គឺជាជំងឺស្ងៀមស្ងាត់ ដែលជាហេតុនាំឲ្យអ្នកជំងឺភាគច្រើនមិនបានដឹងថាខ្លួនឯងមានជំងឺនេះឡើយដោយសារតែវាគ្មានបង្ករោគសញ្ញា។ វាអាចនឹងត្រូវការពេលច្រើនឆ្នាំ ឬគ្រប់គ្រាន់នឹងដល់កម្រិតមួយធ្ងន់ធ្ងរ ទើបចេញជារោគសញ្ញាជាក់ស្តែង។
លក្ខណៈសម្គាល់ជំងឺឡើសសម្ពាធឈាមដែលយើងគួរតែកត់ចំណាំនោះមានដូចជា៖
– ឈឺក្បាល
– ពិបាកដកដង្ហើម
– ឈាមច្រមុះ
– ក្តៅពេញខ្លួន
– វិលមុខ
– ឈឺក្នុងទ្រូង
– បម្រែបម្រួលគំហើញ
– មានឈាមក្នុងទឹកនោម
រោគសញ្ញាទាំងនេះមិនកើតឡើងលើអ្នកជំងឺគ្រប់គ្នាទេ ប៉ុន្តែការរងចាំដល់តែឃើញជំងឺនេះតែម្តងនោះអាចជារឿងគ្រោះថ្នាក់បាន។ មធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាមានជំងឺឡើសសម្ពាធឈាមឬអត់នោះ គឺត្រូវវាស់សម្ពាធឈាមជាទៀងទាត់៕ សុភ័ក្ត្រ
ប្រភព៖ health