ការគេង មានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃ ព្រោះកាលណាដែលដេកមិនបានគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់ការងារ, ការផ្ចង់អារម្មណ៍ និងលទ្ធភាពនៃការធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។
ការគេងលក់ស្កប់ស្កល់ធ្វើឲ្យសុខភាពយើងល្អ និង ជួយយើងឲ្យសប្បាយចិត្ត, ខួរក្បាលស្រឡះល្អ, ប្រព័ន្ធភាពស៊ាំរឹងមាំ, រូបរាងសម សួនល្អ, ស្បែកមើលទៅដូចនៅក្មេងជាប់រហូត ព្រមទាំងមិនសូវប្រឈមនឹងជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងឡើយ។
បើអ្នកកំពុងមានបញ្ហាការគេងលក់មិនបានស្រួល អ្នកគួរសាក់អាហារមួយចំនួនខាងក្រោមនេះ ព្រោះវាអាចជួយអោយអ្នកដេកលក់បានយ៉ាងស្រួល ៖ ត្រី, អង្ករផ្កាម្លិះ, យ៉ាអួរ, នំបុ័ងធ្វើពីស្រូវសាឡី ។
ត្រូវយកចិត្តទុកដាក់ចំពោះការគេងរបស់វា ព្រោះវាមានសារៈសំខាន់ខ្លាំង។ បើសិនជាអ្នកគេងក្នុងមួយថ្ងៃ ៨ម៉ោង ហើយអ្នកអាចរស់នៅបាន ៩០ឆ្នាំ នោះមានន័យថា អ្នកចំណាយពេល ៣០ឆ្នាំគេងទៅហើយ៕ សុភ័ក្ត្រ
ប្រភព៖ health