មនុស្សមួយចំនួនមានទម្លាប់គេងថ្ងៃត្រង់ ជាពិសេសក្រោយពេលញ៉ាំអាការថ្ងៃត្រង់រួច ឬសម្រាកពីការងារ។
មនុស្សជាច្រើនដែលចូលចិត្តថ្ងៃត្រង់ មិនដឹងថាវាផ្តល់ប្រយោជន៍អ្វីខ្លះទេចំពោះសុខភាព ហើយថ្ងៃនេះ CEN សូមប្រាប់ពីអត្ថប្រយោជន៍ ដែលទទួលបានពីការគេងថ្ងៃត្រង់មួយស្របក់។
– ទម្លាប់នៃការគេងថ្ងៃត្រង់ ធ្វើឱ្យសុខភាពបេះដូងអ្នកល្អ ហើយថែមទាំងអាចកាត់បន្ថយ ការកើតជំងឺបេះដូងទៀតផង។
– វាអាចកាត់បន្ថយភាពធាត់បាន ព្រោះបើនៅពេលយប់អ្នកគេងមិនគ្រប់ ហើយធ្វើការងារនៅថ្ងៃត្រង់ នោះអ្នកនឹងអាចឡើងទម្ងន់បាន។
– វាអាចបង្កើនការចងចាំរបស់អ្នកបាន ដោយអ្នកគ្រាន់តែគេងមួយម៉ោង នៅពេលថ្ងៃត្រង់។
– មិនត្រូវគេងលើសពីមួយម៉ោងទេ ព្រោះវាប៉ះពាល់ដល់ការគេងយប់របស់អ្នក៕ សុភ័ក្ត្រ