ឆ្នាំជូត ៖ ការងារ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ធ្លាក់ចុះចំណូលខ្សត់ខ្សោយ ។ មនោសញ្ចេតនា មានរឿងឈ្លោះប្រកែកគ្នាតិចតួច ។
ឆ្នាំឆ្លូវ ៖ ការងារ ត្រូវបង្ហាញច្បាស់លាស់គំនិតរបស់ខ្លួនទើបការងាររីកចម្រើនរលូនល្អ ។ លុយកាក់ ថ្ងៃនេះជួបឱកាសល្អៗច្រើន ត្រូវចេះក្តាប់យកកុំខកខាន ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ៕
ឆ្នាំខាល ៖ ការងារ ត្រូវឆាប់សម្រេចឲ្យអស់នូវកិច្ចការសេសសល់ ។ លុយកាក់ ប្រយ័ត្នកុំបំពានច្បាប់ចរាចរអាចរងពិន័យជាប្រាក់ ។ មនោសញ្ចេតនា កុំស្តាប់សម្តីអ្នកពីក្រៅធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកនិងគូស្នេហ៍។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយរាល់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យមែនទែនចំពោះមនុស្សដែលខ្លួនស្រឡាញ់កុំឲ្យកើតរឿងប្រេះឆា ។
ឆ្នាំរោង ៖ ការងារ ទោះបីមានអ្នកលបលួចឈ្នានីស តែគ្រប់យ៉ាងនៅតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ថ្ងៃនេះត្រូវប្រយ័ត្នកាបូបប្រាក់ក្រែងត្រូវចោរលួច ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំម្សាញ់ ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នប្រយែងកុំឲ្យកើតមានកំហុស ។ លុយកាក់ មានការខាតបង់ប្រាក់កាសទ្រព្យសម្បត្តិ ។ មនោសញ្ចេតនា កើតមានការខ្វែងគំនិតគ្នាក្នុងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ ត្រូវពិចារណាឲ្យម៉ត់ចត់មុនពេលសម្រេចធ្វើរឿងអ្វីមួយ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ ចំណូលមិនកើនឡើង ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមែ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងដំណើរការទៅមុខតាមផែនការ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ពោរពេញដោយភាពសុខដុមរមនា ។
ឆ្នាំវក ៖ ការងារ ត្រូវរៀបចំសម្រួលការងារឡើងវិញ ទើបមិនជួបការបរាជ័យ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។
ឆ្នាំរកា ៖ ការងារ គួរមានការត្រៀមរៀបចំល្អិតល្អន់សម្រាប់គ្រប់រឿង ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលពីខាងក្រៅ ។ មនោសញ្ចេតនា ល្អប្រសើរ ។ លុយកាក់ មានដំណឹងល្អពាក់ព័ន្ធដល់លុយកាក់ ។ មនោសញ្ចេតនា គួរថែរក្សាមនោសញ្ចេតនាបច្ចុប្បន្នឲ្យស្ថិតស្ថេរ ។
ឆ្នាំចរ ៖ ការងារ រលូនល្អ ទទួលបានដំណឹងរីករាយស្មានមិនដល់ ។ លុយកាក់ អាចបញ្ចេញប្រាក់វិនិយោគ ជោគជ័យ ។ មនោសញ្ចេតនា រីករាយកក់ក្តៅ ។
ឆ្នាំកុរ ៖ ការងារ អំណោយផលល្អ មានអ្នកជួយយកអាសា ។ លុយកាក់ ត្រូវចេះក្តាប់ឱកាសដើម្បីឲ្យការវិនិយោគ នាំមកនូវប្រាក់ចំណេញធំ ។ មនោសញ្ចេតនា គួរបង្កើតគម្លាតខ្លះក្នុងមនោសញ្ចេតនា ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ខ្លួនឯង ៕