Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៧ ពី​ក្រុង​ក្រចេះ ទៅ​ស្រុក​សំបូរ ត្រូវ​ស្តារឡើងវិញ​បាន​១០០​ភាគរយ​

​ក្រចេះ​ ៖ នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រតិភូ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ចុះ​ដើរ​ពិនិត្យ​ផ្លូវ​បញ្ចប់​ជា​ស្ថាពរ​គម្រោង​ស្តារ​ឡើងវិញ និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៧ (​រង្វង់​មូល​ខ្លា​ស្ទុះ​-​អូរ​ច្រឡង់​) ជា​ប្រភេទ​កម្រាល​បេតុង​កៅស៊ូ​(AC) ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ និង​បំពាក់គ្រឿងសង្ហារឹម​ផ្លូវថ្នល់​គ្រប់គ្រាន់ ដែល​អនុវត្ត​ការងារ​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប​(SCG) សាងសង់​រួចរាល់​ជា​ស្ថាពរ​។​

​លោក លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ បាន​លើកឡើង​ថា នេះ​គឺជា​គម្រោង​លើកទីមួយ​ហើយ ដែល​ភាគី​ចិន​ប្រគល់​ឲ្យ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ធ្វើការ​សិក្សា​គំរូ​ប្លង់​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​នីតិវិធី លទ្ធកម្ម​ជ្រើសរើស ទីប្រឹក្សា បច្ចេកទេស​ត្រួតពិនិត្យ​សាង សង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដោយ​ខ្លួនឯង ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ហិរញ្ញវត្ថុ តំណាង​ស្ថានទូត​ចិន ក្រសួង​សាធារណការ ដឹកជញ្ជូន ក៏​បាន​ជ្រើសរើស ក្រុមហ៊ុន​វ៉ាន់​អាន ជា​ទីប្រឹក្សា បច្ចេកទេស​ត្រួតពិនិត្យ ការងារ​សាងសង់ ហើយ​និង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជាតិ​លេខ​៧​នេះ​។​

​លោក​បាន​បន្តថា កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ គិត​ក្នុង​ក្រុង​ក្រចេះ រហូត​ទៅ​ដល់​ស្រុក​សំបូរ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ចំងាយ​៩៣​គីឡូម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ជាង​៣៩​លាន​ដុល្លារ​។​

​លោក​បញ្ជាក់ថា គម្រោង​ស្តារ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​គីឡូម៉ែត្រ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​អូរ​កណ្តៀរ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដោយ​មាន​ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កំរាស់ ០,១០​ម៉ែត្រ​នេះ គឺជា​ជំនួយ​ឥត​សំណង​លើកទីមួយ​ហើយ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ចិន​ជា​តំណាង និង​តាមរយ​ស្ថានទូត​ចិន​។​

​លោក​រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម យានយន្ត​ធន់​ធំ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​លើ​ដងផ្លូវ​ជាតិ សូម​កុំ​ឲ្យ​ដឹក​ជញ្ជូន​ផ្ទុក​លើស​ទំងន់ ដែល​ច្បាប់​កំណត់ឲ្យ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ផ្លូវជាតិ​លេខ​៧​នេះ​តែម្ដង ដែល​ជា​ជំនួយ​ឥត​សំណង​លើក​ទី​មួយ​របស់​ចិន​មក​កម្ពុជា និង​ជា​ប្រយោជន៍​សាធារណៈ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ យើង​ប្រើប្រាស់​នៅ​គង់វង្ស​បាន​យូរអង្វែង និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដែល​កើតឡើង​ជា​យថាហេតុ​៕ ដោយ ៖ បញ្ញាស័ក្តិ

  

×