ប៉ូលិសម្នាក់ដែលបានបាញ់សម្លាប់ជនជាតិបារាំងម្នាក់ កាលពីថ្ងៃពុធ ត្រូវបានគេចោទប្រកាន់ និងដាក់គុក បន្ទាប់ពីតុលាការបានបដិសេធការដោះលែងគាត់ ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អតីតប៉ូលិសឡាំភីនីលោក Kantapong Huadsri នឹងត្រូវបានគេឃុំខ្លួននៅតុលាការព្រហ្មទណ្ឌ ក្នុងរយៈពេល ១២ ថ្ងៃ ដោយរង់ចាំការស៊ើបអង្កេតលើការចោទប្រកាន់ក្នុងករណីឃាតកម្ម និងការជាប់ពាក់ព័ន្ធទាក់ទងនឹងអាវុធ ប្រើប្រាស់ក្នុងការបាញ់សម្លាប់លោក Djamel Malik Ait Kaki អាយុ ៤១ ឆ្នាំ នៅខាងក្នុងអាគារការិយាល័យនៅជិត BTS Nana កាលពីព្រឹកថ្ងៃពុធ ។
ប៉ូលីសនិយាយថា អតីតមេប៉ុស្តិ៍អាយុ ៤៩ ឆ្នាំ រូបនេះ បានសារភាពចំពោះបទល្មើសរបស់ខ្លួន ។ គាត់ត្រូវបានចាត់ទុកថាជាហានិភ័យនៃការហោះហើរ ហើយបដិសេធមិនឲ្យបង់ប្រាក់ធានាក្រៅឃុំទេ ។ តុលាការនិយាយថា គាត់នឹងមិនអាចប្តឹងឧទ្ទរណ៍ចំពោះសេចក្តីសម្រេចនេះទេ ។
គួរបញ្ជាក់ថា Ait Kaki បានកើតជម្លោះគ្នានៅក្នុងបារ ទាក់ទងនឹងរឿងស្រីម្នាក់ នៅក្នុងថ្ងៃកើតហេតុនោះ ជាមួយ Kantapong ដែលត្រូវបានគេរាយការណ៍ថា គាត់ទប់កំហឹងលែងបាន និងបានដើរតាម និងបាញ់ប្រហារជនរងគ្រោះឲ្យដេកដួលស្លាប់ ស្ថិតនៅមុខកន្លែងច្រកចូល Dunkin’ Donuts នៅក្នុងការិយាល័យ Trendy និងផ្លាហ្សា នៅក្នុង Soi Sukhumvit 13 ៕ ដោយ៖ ឧត្តម