Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​របស់​អា​មេ​រិច និង​ថា​ជា​ការរារាំង​ផ្លូវ​ទៅកាន់​ការ​លុប​ ​បំបាត់​អាវុធ​ប្រល័យ​លោក​

​​ប្រទេស​ផ្តាច់ការ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​ថ្កោលទោស​អា​មេ​រិច បន្ទាប់​ពី​មហាអំណាច​យោធា​ពិភព​ល​លោក​នេះ​បាន​ធ្វើ ការដាក់ ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​។ កូរ៉េខាងជើង​លើកឡើងថា ទណ្ឌកម្ម​នោះ​អាច​នឹង​រារាំង​ផ្លូវ​ទៅកាន់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​​នៅលើ​ឧបទ្វីប​កូរ៉េ​ជា​រៀងរហូត​។​

​កាលពី​ពេល​ថ្មីៗ​នេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ចំនួន ៣​រូប​ដោយ​របាយការណ៍​បញ្ជាក់​ថា​ពួកគេ​ពាក់ពាន់​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​នៅក្នុង​សេចក្តីប្រកាស កូរ៉េខាងជើង​សំដែង​កំហឹង​ចំពោះ​ទណ្ឌកម្ម​ថ្មី​ទៀត​របស់​អា​មេ​រិច និង​បាន​ចោទប្រកាន់​អា​មេ​រិច​ថា កំពុង​ធ្វើ​អោយ​ស្ថានភាព​ត្រឡប់​ទៅ​ដូច​កាលពី​ឆ្នាំមុន ដោយ​ពរ​ពេញ​ទៅដោយ​ការវាយប្រហារ​គ្នា​តាមរយៈ​ពាក្យសម្តី​។​

​ចំពោះ​ទណ្ឌកម្ម អា​មេ​រិច​បាន​និយាយថា​នឹង​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ដៃស្តាំ​របស់​គីម ជុង​អ៊ុន ឈ្មោះ Choe Ryong-hae និង​មន្ត្រីជាន់ខ្ពស់ ២​នាក់​ទៀត​រួមមាន រដ្ឋមន្ត្រី​សន្តិសុខ Jong Kyong-thaek និង​មន្ត្រី​ឃោសនា Pak Kwang-ho​។​

​សូមបញ្ជាក់​ថា ជំនួប​កំពូល​លើក​ទី ២​រវាង​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​អាច​នឹង​កើតឡើង​​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​បញ្ជាក់​រួចហើយ​ថា គាត់​មិន​ប្រញាប់ប្រញាល់​ពេក​​នោះទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

×