មានហេតុការណ៍ផ្ទុះដ៏កក្រើក និងបណ្តាលឲ្យមានភ្លើងឆេះនៅក្នុងភោជនីយដ្ឋានមួយ ស្ថិតក្នុងទីក្រុង Sapporo ភាគខាងត្បូងប្រទេសជប៉ុន បណ្តាលឲ្យមនុស្សចំនួន ៤២នាក់រងរបួស។
គេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះនោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះ បានបញ្ជាក់ថា ការផ្ទុះបណ្តាលមកពីហ្គាស។
រថយន្តពន្លត់អគ្គិភ័យជាង ២០គ្រឿងត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ។
សារព៌តមានជប៉ុន The Japan Times បានដកស្រងសម្តីរបស់មនុស្សម្នាក់ដែលបានឃើញហេតុការណ៍នោះថា សម្លេងផ្ទុះលាន់លឺដូចរន្ទះ។
សាក្សីម្នាក់ទៀតថ្លែងថា ការផ្ទុះនោះបានបំបែកបង្អួចរបស់ភោជនីដ្ឋាន ដែលគាត់កំពុងធ្វើការ ដែលជាហេតុបណ្តាលឲ្យមនុស្សជាច្រើនរងរបួស។
មន្ត្រីជប៉ុនព្រមានថា ចំនួនអ្នករងរបួសអាចកើនឡើង៕ សុភ័ក្ត្រ
ប្រភព៖ BBC