Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ឃើញ​ម្ចាស់​មកុដ Miss Universe 2018 ហើយ ពិតជា​បាន​ទៅ​លើ​កញ្ញា ​Catriona​ Gray ហ្វីលីពីន​ (វីដេអូ)

​ថៃ​៖ ក្រោយពេល​ឆ្លងកាត់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ទី​បំផុត​ស្រី​ស្អាត​មកពី​ប្រទេស​ហ្វីលីពីន CatrionaGray បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​២០១៨​យកឈ្នះ​បេ​ក្ខ​នារី​ជាង​៩០​ប្រទេស​មក​ពី​ជុំវិញ​ពិភពលោក​។ ចំណែក​បវរកញ្ញា​រង​ទី​១​បាន​ទៅ​បេ​ក្ខ​នារី​មកពី​អា​ហ្រិក​ខាងត្បូង​និង​បវរក​ញ្ញា​រង​ទី​២​បាន​ទៅ​លើ​ស្រី​ស្អាត​មកពី​Venezuela​។​

​ថ្វីបើ​បវរកញ្ញា​ចក្រវាល​កម្ពុ​ជា រឿន​ណាត​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត​សម្រស់​ខាង លើ​ក្តី​តែ​កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី សមត្ថភាព​ថែមទាំង​ទទួលបាន​ការកោតសរសើ​រ​ពី​ភាព​ជឿជាក់​និង​សម្រស់​ដ៏​លេចធ្លោ​របស់​នាង​ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​។​
​សូម ទស្ស​និជ​ន​គយគន់​សម្រស់ បវរកញ្ញា​ចក្រវាល ២០១៨CatrionaGray​ទើប​ឈ្នះ​មកុដ​ក្តៅៗ​ខាងក្រោម​នេះ ដែល​បាន​ប្រារព្វ​ធ្វើឡើង នៅ​ប្រទេស​ថៃ​កាលពី​រាត្រី​ថ្ងៃ​ច​ន្ឌ​១០​កើត ខែ​មិគសិរ ឆ្នាំច​សំរឹទ្ធិ​ស័ត ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃ​១៧ ធ្នូ ឆ្នាំ​២០១៨ ៕

 

×