ឆ្នាំជូត ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំកើតមានរឿងអ្វីក្រៅបំណង ។ លុយកាក់ មានខ្ទង់ចំណាយពាក់ព័ន្ធដល់បញ្ហាសុខភាពមនុស្សក្នុងគ្រួសារ ។ មនោសញ្ចេតនា រឿងផ្ទាល់ខ្លួន ឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ចំណូលមិននឹងនរ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន ជួបឱកាសល្អៗច្រើនក្នុងការងារ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលចង់បោះទុនវិនិយោគ ឬពង្រីកជំនួញ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវ មានឱកាសរកឃើញគូព្រេង ។
ឆ្នាំខាល ៖ ការងារ រលូនល្អ ត្រូវបានថ្នាក់លើសរសើរ ។ លុយកាក់ មិនត្រូវរឹងរូសគួរស្តាប់យោបល់អ្នកនៅជុំវិញក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំថោះ ៖ ការងារ ដំណើរការដោយរលូន ពុំជួបការលំបាកឬឧបសគ្គអ្វីមករារាំង ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់សារភាពស្នេហ៍ ។
ឆ្នាំរោង ៖ ការងារ អំណោយផលល្អ ទោះបីសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ជាថ្ងៃសម្រាប់ការរកលាភផ្លូវឆ្ងាយ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនជាងនេះទៀតសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវវិនិយោគក្នុងវិស័យអចលនទ្រព្យ ។ លុយកាក់ អាចបញ្ចេញប្រាក់រកស៊ីទទួលផលចំណេញ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាងមិនបានដូចបំណង តែដោយសារនៅមានអ្នកជួយ ហេតុនេះរាល់បញ្ហាក៏ត្រូវបានដោះស្រាយ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនស្ថិរភាព មិនត្រូវខ្ជះខ្ជាយលុយកាក់ ។ មនោសញ្ចេតនា មានឱកាសរកបានគូជីវិត ។
ឆ្នាំមមែ ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះរាល់ការលំបាក សុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ពោរពេញដោយភាពសុខដុមរមនា ។
ឆ្នាំវក ៖ ការងារ មានភាពងាយស្រួល ទោះធ្វើអ្វីក៏អាចសម្រេចដូចបំណង ។ លុយកាក់ ថ្ងៃនេះល្អបំផុតសម្រាប់វិនិយោគម្នាក់ឯង ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងសុទ្ធតែរីកចម្រើនដូចការគ្រោងទុក ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុពុំមានអ្វីលេចធ្លោ នៅធម្មតា ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ សម្រេចបានជោគជ័យច្រើន ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះពុំសមស្របសម្រាប់ការចែកផ្លូវ ឬសារភាពស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ ជួបឧបសគ្គច្រើនក្នុងការងារ ចូរទទួលយកយោបល់របស់គ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនទិញរបស់អ្វីមួយ ។ មនោសញ្ចេតនា គួរអត់ឱន អធ្យាស្រ័យចំពោះគូស្នេហ៍ ៕