ភ្នំពេញ ៖ តាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ការចុះត្រជាក់ខ្លាំង មិនមែនរាល់ថ្ងៃនោះទេ មានថ្ងៃខ្លះត្រជាក់ខ្លាំង ហើយក៏មានថ្ងៃខ្លះក្ដៅផងដែរ។ យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬក៏ដើមខែមករា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមចុះត្រជាក់ ហើយការត្រជាក់ឆ្នាំនេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ហើយរយៈពេលអាចយូរផងដែរ។ ការចុះត្រជាក់នេះ ក៏អាចពីចុងខែធ្នូឆ្នាំនេះ ដល់ចុងខែមករាឆ្នាំក្រោយផងដែរ៕ ដោយ ៖ រចនា